ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយបង្ហាញនូវ អំព្លីក្អមឆ្នាំង ដែលជាការកែច្នៃ និងឌីហ្សាញឡើងដោយនិស្សិតស្រីឆ្នាំទី១ ឈ្មោះ Dam Sosreyneang មកពីខេត្តកំពង់ឆ្នាំង ដែលកំពុងសិក្សាផ្នែកដេប៉ាតឺម៉ង់ វិស្វកម្ម​ទូរគមនាគមន៍​ និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ដោយវីដេអូនោះមានការចែករំលែកដល់ទៅជាង ១ពាន់ដងនៅលើបណ្តាញសង្គម អមដោយមតិកោតសរសើរពីមហាជនដោយលើកឡើងថានិស្សិតស្រីរូបនេះពិតជាមានភាពច្នៃប្រឌិត ដោយបានយកឆ្នាំងដីមកកែច្នៃចេញជាអំព្លី (Audio​Amplifier) ហើយមិនត្រឹមតែប៉ុណ្ណោះប្អូនក៏បានលើកតម្កើងផលិតផលឆ្នាំងដី ដែលជាផលិតផលតំណាងឲ្យខេត្តកំពង់ឆ្នាំងផងដែរ៕