បន្ទាប់ពីលេចឮនូវដំណឹងថា ចោម ខ្វាន់ បានលក់កាបូបដៃក្លែងក្លាយឲ្យទៅអតិថិជន រហូតដល់លោក ផែង វណ្ណៈ ប្រកាសថានឹងការពារ​ជនរងគ្រោះ​ហេីយជួយជនរងគ្រោះរៀបចំឯកសារប្ដឹងនោះ។ នៅមុននេះបន្តិច​លោក ផែង វណ្ណៈ ក៏បានឲ្យដឹងថា ៖ “មុននេះ​តំណាងប្អូនស្រី​ ចោមខ្វាន់​ អ្នកលក់កាបូបតាមអនឡាញ​ បានមកជួបខ្ញុំនៅតាខ្មៅ​ ដេីម្បី​ពិភាក្សា​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ចប់​បញ្ហា​ជាមួយ​អតិថិជន​ ។​ ខ្ញុំនឹង​ Live Video និយាយ​អំពី​រឿងនេះនៅ​ យប់​នេះ​ វេលាម៉ោង​ ៨:៣០​ នាទី​ ។ សូមអរគុណ​”។

សូមបញ្ជាក់ថាថ្មីៗនេះមានការភ្ញាក់ផ្អើលបន្ទាប់ពី Alex Conan Real បានធ្វើការ live វីដេអូបកអាក្រាតនូវរឿងរ៉ាវដែលមានអ្នកលក់កាបូបក្លែងក្លាយទៅកាន់បងប្អូនខ្មែរទាំងក្នុងនិងនៅក្រៅប្រទេស ដោយAlex Conan Real បានអះអាងថាមានជនរងគ្រោះជាច្រើននាក់ដែលត្រូវបានគេលក់កាបូបក្លែងក្លាយឲ្យ៕