ពេលនេះគេនាំមុខអស់ហើយ! តោះៗជួយបោះឆ្នោតឲ្យ Miss Grand Cambodia 2019 បវកញ្ញា៥រូបដែលបានពិន្ទុច្រើនជាងគេ​នឹងទទួលបានការស្វាគមន៍ពិសេសពី Miss Grand International Organization

ថ្មីៗនេះស្ថាប័ន Miss Grand International បានប្រកាសធ្វើការបោះឆ្នោតដោយបវកញ្ញា ៦៤ប្រទេស ជ្រើសរើសយកតែ៥រូបប៉ុណ្ណោះ ដោយការអាប់ឌេតចុងក្រោយកាលពីម្សិលមិញនេះគឺប្រទេស គុយបា, មីយ៉ាន់ម៉ា, មុិកសុិកកូ, ឥណ្ឌូនេស៊ី និងប៉េរូ ស្ថិតនៅក្នុង TOP5។ ដោយការបោះឆ្នោតនេះគឺនៅក្នុងកម្មវិធី Top 5 Pre-Arrival! គឺជាការបោះឆ្នោតស្វាគមន៍ដំណើរទៅដល់នៃបេក្ខនារីគ្រប់ៗរូប បេក្ខនារីទាំង៥រូបដែលទទួលបានពិន្ទុច្រើនជាងគេ នៅពេលទៅដល់ នឹងទទួលការស្វាគមន៍ពិសេសពីលោកអគ្គនាយកនៃ Miss Grand International Organization ឬMGIO។

ក្នុងនោះផងដែលបវកញ្ញាកម្ពុជា ដែត ស្រីនាឌ ជា បេក្ខភាពកម្ពុជា ទៅចូលរួមប្រកួតកម្មវិធី Miss Grand international 2019 ក៏បានប្រកាសឲ្យអ្នកគាំទ្រជួយធ្វើការបោះឆ្នោត​តាមរយៈការ like និង share។ ដោយវិធីងាយបងប្អូនគ្រាន់តែចូលទៅកាន់ហ្វេសប៊ុកផេក Miss Grand International ហើយជ្រើសរើសរូប Miss Grand Cambodia ហើយ​គ្រាន់តែ ចុច Like បាន1ពិន្ទុ និង Share បាន3ពិន្ទុ។ ការបោះឆ្នោតនឹងបញ្ចប់ត្រឹមថ្ងៃ​ទី០៩ ខែតុលា ឆ្នាំ២០១៩ ម៉ោង៦ល្ងាច (ម៉ោងក្នុងប្រទេស វេណេហ្សូអេឡា (GMT-4)៕

Written By

sovann khmernote