នៅសល់តែរយៈពេលប្រមាណជា១ខែជាងទៀតប៉ុណ្ណោះ ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរនឹងមកដល់ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១០ ទី១១ និងទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ទន្ទឹមនឹងនោះផងដែរ យើងសង្កេតឃើញអាជ្ញាធរនៅរាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្តនានាកំពុងតែចាប់ផ្តើមរៀបចំតុបតែងលំអខេត្ត-ក្រុងរបស់ខ្លួន ដើម្បីអបអរសាទរពិធីបុណ្យអុំទូកនេះផងដែរ។

ជាក់ស្តែងនៅក្នុងខេត្តបាត់ដំបង ដែលជាខេត្តទេសចរណ៍ដ៏ល្បីឈ្មោះមួយ បានត្រៀមខ្លួនរួចជាស្រេច ដោយធ្វើការដាក់អំពូលភ្លឺចំរុះពណ៌តុបតែងលំអយ៉ាងស្រស់ស្អាត ដើម្បីអបអរសាទរពិធីបុណ្យអុំទូក។ គួរបញ្ជាក់ផងដែរថា ពិធីបុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណកាលមក​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមកដល់បច្ចុប្បន្ន ។ ដើម្បីរំលឹកដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​ (​ពួក​ចាម) នៃអាណាចក្រBandera Front Alliberament Cham.svg ចម្ប៉ា ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប៕