ក្រោយមានការផ្ទុះព័ត៌មានទាក់ទងទៅនឹងកញ្ញា ចោម ខ្វាន់ លក់កាបូបក្លែងក្លាយទៅអោយភ្ញៀវដែលរស់នៅក្រៅប្រទេស តំលៃរាប់ពាន់ដុល្លាររួចមក មុននេះបន្តិចលោក ផែង វណ្ណៈ ក៏បានលើកយករឿងរ៉ាវនេះមកនិយាយ ដោយសារតែអ្នកតំណាងក៏ដូចជាកញ្ញា ចោម ខ្វាន់ ផ្ទាល់បានធ្វើការទាក់ទងមករូបលោក។ ក្នុងនោះលោក ផែង វណ្ណៈ បានសង្កត់ធ្ងន់ៗថា កញ្ញា ចោម ខ្វាន់ ព្រមទទួលខុសត្រូវចំពោះទំនិញក្លែងក្លាយរបស់នាង ដោយនាងនឹងធ្វើការប្តូរជូនលុយសុទ្ធវិញទៅកាន់អតិថិជន និងសុំកាត់ខាតពីភ្ញៀវចំនួន៣០%។

លោក ផែង វណ្ណៈ ដដែលបានបន្តថាអតិថិជនដែលជាជនរងគ្រោះ បានធ្វើការទំនាក់ទំនងមករូបលោកជាច្រើននាក់ ហើយភាគីកញ្ញា ចោម ខ្វាន់ ក៏បានទាក់ទងលោកដើម្បីធ្វើការបញ្ចប់បញ្ហាជាមួយអតិថិជនដូចគ្នា ដោយកាបូបក្លែងក្លាយរបស់នាង ដែលភ្ញៀវទិញទៅប្រើប្រាស់បានរយៈពេល ២ ទៅ ៣ខែ ហើយនោះនាងសុំកាត់ខាត ៣០% ប៉ុន្តែលោក ផែង វណ្ណៈ ថាវាច្រើនហួស ដោយលោកសុំជួយសម្របសម្រួល មកត្រឹម១០% ជាដើម ប៉ុន្តែក្នុងករណីភ្ញៀវទិញទៅមិនទាន់បានប្រើប្រាស់នោះ គឺត្រូវប្តូរសងលុយគេ១០០% មកវិញជាដាច់ខាត។ ជាពិសេសជាងនេះទៅទៀត លោក ផែង វណ្ណៈ បានសង្កត់ធ្ងន់ថា អោយកញ្ញា ចោម ខ្វាន់ និងបក្សពួកត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ដែលបានធ្វើការតេគម្រាមកំហែងជនរងគ្រោះ ដោយអាងថាខ្លួនស្គាល់ឧត្តមសេនីយណាមួយជាដើម។ ដើម្បីជ្រាបច្បាស់សូមប្រិយមិត្តធ្វើការស្តាប់ការ live របស់លោក ផែង វណ្ណៈ នៅខាងក្រោមនេះ៕

យប់នេះ​ Live Video និយាយរឿង​ការលក់កាបូបក្លែងក្លាយ

Posted by Pheng Vannak News on Saturday, 5 October 2019