ផ្លូវទៅកំពតយើងហ្នឹង ប្អូនប្រុសម្នាក់ឌុបម៉ាក់ទៅផ្សារពាក់អាវភ្លៀង មិនមែនការពារភ្លៀងទេ គឺការពារដីហុយ
សង្គម October 6, 2019 បក្សីចាំក្រុង

ផ្លូវជាតិលេខ បី កំពុងស្ថាបនា ធ្វើឲ្យមានបញ្ហាមួយចំនួន សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដូចជាផ្លូវគ្រលុកខ្លាំង រលាក់ពិបាកធ្វើដំណើរ និងហុយពេលគ្មានភ្លៀង ជាក់ស្តែងយោងតាមគណនីហ្វេសបុករបស់បងប្រុសម្នាក់ដែលមានឈ្មោះ Ly Sy បានបង្ហោះអបជាមួយនឹងរូបថតមួយសន្លឹកដែលឃើញកូនគាត់ឈឺក្នុងពេទ្យ ដោយសារដីហុយផ្លូវ៖

គាត់ថា“បញ្ជាក់ ពាក់អាវភ្លៀងមិនមែនការពារភ្លៀងទេគឺការពារដី តើពួកយើងត្រូវទ្រាំទ្រនឹងសភាពបែបនេះដល់យូរប៉ុណ្ណាទៀត ១ឆ្នាំ ២ឆ្នាំ ឬលើសពីហ្នឹង??? ប្រជាពលរដ្ឋដែលគ្មានរថយន្តជិះគ្រាន់តែលឺថាផ្លូវទៅកំពតចង់ខ្លាច មិនហ៊ានទៅទេសុខចិត្តទ្រាំ ចំណែកខ្ញុំវិញពេលទៅស្រុកម្តងៗតែងតែចង់ដើរលេងសប្បាយតែទៅលើកនេះសុខចិត្តដេកផ្ទះសប្បាយជាង គ្រាន់តែឃើញផ្លូវ នេះខ្ញុំជិះទៅដោយសារត្រូវឌុបម៉ាក់ទៅផ្សារទេ ។ ប្រភព៖ ហ្វេសបុក Rady Phoeun