សម្រែកទ្រហ៊ោរយំ ក្រុមគ្រួសារនិងមិត្តសិល្បៈ ជូនដំណើរចុងក្រោយ នៅពេលបូជាសពតារាកំប្លែង សាន ម៉ៅ ធ្វើអោយមហាជនក្តុកក្តួលចិត្តយ៉ាងខ្លាំង

តារាកំប្លែងល្បីឈ្មោះដែលគេស្គាល់ថាជា នាយ សាន ម៉ៅ បានទទួលមរណៈភាពនៅមន្ទីពេទ្យប្រទេសកាលពីពេលថ្មីៗនេះ បានធ្វើអោយមហាជនក៏ដូចជាមិត្តសិល្បៈ ជាពិសេសក្រុមគ្រួសារមានការសោកស្តាយនិងរន្ធត់ចិត្តយ៉ាងខ្លាំង។ ក្នុងនោះដែរគេក៏បានឃើញការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកសិល្បៈ នៅក្នុងពិធីបុណ្យសពតារាកំប្លែងរូបនេះ ដែលប្រព្រឹត្តិទៅនៅវត្តព្រែកប្រា រាជធានីភ្នំពេញ។

កាលពីយប់មិញនេះដែរ សពរបស់ នាយ សាន ម៉ៅ ក៏ត្រូវបានធ្វើការបូជាចប់សព្វគ្រប់ ជាមួយនឹងសម្រែកទ្រហ៊ោរយំពីសំណាក់ក្រុមគ្រួសារក៏ដូចជាមិត្តសិល្បៈករជើងចាស់រួមជំនាន់ ជាមួយនឹងលោក ដោយពួកគេលើកឡើងថានេះជាការជូនដំណើរលើកចុងក្រោយគ្មានថ្ងៃជួបគ្នាទៀតឡើយ។ សម្រែកទ្រហ៊ោរយំនេះបានធ្វើអោយមហាជនមានការសោកសង្រែកយ៉ាងខ្លាំង ចំពោះការបាត់បង់សិល្បៈករជើងចាស់ ដែលមានសមត្ថភាពរូបនេះ៕

Written By

sovann khmernote