ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឬទ្ធី ដែលមានឈ្មោះល្បីល្បាញក្នុងសង្គម និងមានងារជាបិតាកសិកម្មកម្ពុជានោះ ត្រូវបានជនអនាមិក ធ្វើការលួចយក (Hack) គណនី Facebook របស់លោកទៅប្រើប្រាស់មកទល់នឹងពេលនេះមិនទាន់យកមកគ្រប់គ្រងវិញបាននៅឡើយទេ ដែលធ្វើអោយរូបលោកស្ងាត់មុខពីបណ្តាញសង្គម Facebook អស់មួយរយៈ និងធ្វើការបង្កើតគណនីថ្មីមួយទៀតមានឈ្មោះថា “ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី”។

ថ្មីៗនេះស្រាប់តែ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានជួបហេតុការណ៍មួយទៀត រហូតពោលពាក្យថា “​ព្រលឹង​ចង់​រត់​ចេញ​ទៅសុីព្រលិត” ព្រោះមានសត្វ​ពង្រូល​ចូលទៅ​ពួន​សម្ងំ​ ក្នុងរថយន្តរបស់លោកមិនដឹងពីពេលណាមក។ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានរៀបរាប់នៅលើ Facebook ថ្មីរបស់គាត់ថា៖ “សូមបងប្អូង​មេត្តា​ចតរថយន្ត​ក្នុងព្រៃ​កុំបេីកទ្វារ​ចំហរ​ចោល​ដូចខ្ញុំ​ ប្រយ័ត្ន​សត្វ​ពង្រូល​ចូលទៅ​ពួន​សម្ងំ​ដូចឡានខ្ញុំ​ ទម្រាំ​តែ​យកចេញ​ព្រលឹង​ចង់​រត់​ចេញ​ទៅសុីព្រលិត​ យកចេញ​បានមករក្សារ​ទុក​ខ្លាច​គេចាប់បាន​យកទៅឆាក្តៅ​ ។”