ក្រោយមានករណីបាញ់សម្លាប់ជនជាតិចិនម្នាក់ទម្លាក់ចុះពីលើរថយន្តនៅលើផ្លូវសាធារណៈកាលពីព្រឹកមិញនេះ នៅក្នុងទឹកដីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួចមកលោក ផែង វណ្ណៈ ក៏បានលើរឿងរ៉ាវមួយចំនួនទាក់ទងទៅនឹងជនជាតិចិនដែលមានកាំភ្លើងប្រើប្រាស់ និងប្រព្រឹត្តិបទល្មើសជាបន្តរបន្ទាប់ ធ្វើអោយមានភាពអសន្តិសុខនៅក្នុងសង្គមជាខ្លាំង។ លោក ផែង វណ្ណៈ ក៏បានចោទសួរថា តើជនជាតិចិនទាំងនោះ បានកាំភ្លើងពីណាមកប្រើប្រាស់ ហើយបើទិញតែទិញមកពីប្រភពណា?

លោក ផែង វណ្ណៈ ដដែលបានលើកឡើងថា៖ “ករណី​ជនជាតិ​ចិន​មានកាំភ្លេីងប្រេីបង្ករអសន្តិសុខជាបន្តបន្ទាប់​ បង្ករអោយមានការរិះគន់យ៉ាងខ្លាំងពីមហាជន​ ។ តេីការគ្រប់គ្រងអាវុធយ៉ាងម៉េចហេីយ​ ? ចិនបានកាំភ្លេីងមកពីណា​ ? បេីទិញតេីទិញពីអ្នកណា​ ? អ្នកណា​អ្នកលក់កាំភ្លេីងអោយចិន​ ? គ្មានប្រជាជន​ ឬ​ ជនស៉ីវិល​ ឯណាមានកាំភ្លេីងទេ​ ភាគច្រើន​មានតែកងកម្លាំងទេដែលមានកាំភ្លេីងប្រេី​ ។ ដូច្នេះសូមថ្នាក់លេីរបស់កងកម្លាំង​គួរត្រួតពិនិត្យ​អាវុធ​របស់​កងកម្លាំង​ក្រោម​ឱវាទ​របស់​ខ្លួន​ឡេីងវិញ​ ។ ចំណែក​សមត្ថកិច្ច​ដែលចាប់បង្ក្រាបបានជនជាតិចិនមានកាំភ្លេីង​ គួរសួរជីកឬសជីកគល់ដេីម្បីរកប្រភពកាំភ្លេីងងាយស្រួលទប់ស្កាត់បទល្មេីសជួញដូរអាវុធ​ ។”