ប្រធានបទក្តៅមួយក្រោយពេលដែលឯឧត្តម ឈាង វុន បានលើកឡើងថា ថវិការរបស់រដ្ឋមួយចំនួនធំត្រូវបានបាត់បង់ដោយសារកម្មករ កម្មការនី ធ្វើពុតជាឈឺដើម្បីបន្លំយកប្រាក់ពី ប.ស.ស។ ការលើកឡើងរបស់ឯកឧត្តម ឈាង វុន បែបនេះបានធ្វើអោយមហាជនជាច្រើនបានធ្វើការរិះគន់ រហូតដល់មានការដៀមដាមដាក់គ្នាជាច្រើននៅលើបណ្តាញសង្គម ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឯកឧត្តម ឈាង វុន ដដែលបានធ្វើបទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន VOD និងលើកឡើងថា “ខ្ញុំនិយា​​​​​​​​យ គឺមិនមែ​​​នដូចអាផែ​​​​​ង វណ្ណៈ វាសរសេរ​​​​​​​​​​​​នោះទេ (លើទំព័រហ្វេស​ប៊ុក) ឃើញ​​​​​​​ទេ! កុំឲ្យយ​​​​​​​​​​​​​ល់ច្រឡំ ហ្នឹងហើយ ព្រោះ​អាហ្នឹងវាទើ​​​​បចេញ​​​​​​​​​​​ពីគុកម​​​​ក វាខំប្រឹងភ្ជាប់​មកខ្ញុំ ដើម្បីយក​ល្បីឡើងវិញ ខ្ញុំមិន​​​​​​​​​​ទៅត​​​​​​​​​​​​នឹង​​​​​​​​​​វានោះ​​​​​​​​​​​​​ទេ។”

ភ្លាមៗលោក ផែង វណ្ណៈ ក៏បានឆ្លើយតបផ្លែផ្កាអោយលោក ឈាង វុន វិញថា “ទោះខ្ញុំជាប់គុកក៏ខ្ញុំមិនថោកទាបនិយាយអោយគេជេរពេញប្រទេសដែរ។ មនុស្ស​សំដីបាតផ្សារសមតែគេជេរពេញប្រទេសមិនខុសទេ​ ។” គួរបញ្ជាក់ផងដែរថា ឯកឧត្តម ឈាង វុន គឺជាអ្នក​តំ​​​​​​​​​ណាងរាស្ត្រគណ​​​​​​​​​​​​​​​បក្សប្រជា​​​​ជនកម្ពុជា និងជាប្រធាន​គណៈ​​​​​​​កម្មការកិច្ចការបរ​​​​​​​​​​ទេស ​​​​​សហប្រតិបត្តិការអន្តរជាតិ ​ឃោសនាការ និង​​​​​​​​ព័ត៌មា​​​​​​​​​ន នៃរដ្ឋសភា៕