ទោះបី ចោម ខ្វាន់ ចេញមុខសុំទោស និង​សន្យា​ប្ដូរលុយឲ្យអ្នកទិញកាបូប លោក ផែង វណ្ណៈ ថានៅតែមានអតិថិជនមិនសុខចិត្តហើយសម្រេចរួមគ្នាប្តឹងដដែល

ថ្មីៗនេះចោម​ ខ្វាន់ បានចេញវីដេអូខ្លីសុំទោសដល់អតិថិជន ដោយបានប្រកាសថាប្រសិនបើទិញកាបូបហើយមិនពេញចិត្តអាចយកកាបូបនោះមកប្តូរយកលុយវិញ ដោយនាងមិនកាត់ភាគរយ ឬឲ្យប្តូរយកពេជ្រ ឬជាមាសអ្វីឡើយ។ យ៉ាងណាមិញក្រោយពីមានការប្រកាសចេញមុខដោះស្រាយបែបនេះ អតិថិជន ដែលជាជនរងគ្រោះបានទិញកាបូបក្លែងក្លាយក៏យល់ព្រមយកលុយវិញ ប៉ុន្តែក៏មានអតិថិជនភាគច្រើន នៅតែមិនសុខចិត្ត ហើយសម្រេចប្តឹងបន្ត។

នេះបើយោងតាមការបង្ហោះរបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា៖ “ទីបំផុតនាង​ ចោម​ ខ្វាន់​ បានចេញ​វីដេអូ​សុំទោស​អតិថិជន​ និង​សន្យា​ប្ដូរលុយអោយអ្នកទិញកាបូបនាងវិញដោយមិនមានការកាត់ខាតឡេីយ​ ។ នាង​ ចោម​ ខ្វាន់​ បានទុកពេល​ ១០​ ថ្ងៃ​ ដេីម្បី​ដូរកាបូបយកលុយវិញ​ ។ តែក្នុង​ វីដេអូ​ ដែលមានរយៈពេល​ ៤៤​ វិនាទី​ នេះ​ នាង​ ចោម​ ខ្វាន់​ មិនបានបញ្ជាក់ថា​កាបូបនាងលក់​នោះ​ក្លែងក្លាយ​ ឬ​ យ៉ាងណា​នោះ​ទេ​ ។ ទោះជាយ៉ាងនេះក្ដី​ អតិថិជន​ដែល​រងគ្រោះខ្លះបាន​យល់ព្រមយកលុយវិញ​ ។ ចំណែក​អតិថិជន​ភាគច្រើន​ នៅតែកេីតទុក្ខមិនសុខចិត្តហេីយសម្រេចរួមគ្នាប្ដឹង​បងប្អូន​ នាង​ ចោម​ ខ្វាន់​ ទាំង​ ៤​ នាក់​ នោះ​ដដែរ​ ។ ដូចខ្ញុំនិយាយអញ្ចឹង​រកស៊ីបោកប្រាស់គេ​ បេីមិនជាប់គុក​ក៏រត់ចោលផ្ទះដែរ​”៕

Written By

sovann khmernote