តារាចម្រៀងរូបស្រស់សង្ហាលោក សេន រ៉ានុត ទោះបីបានរស់នៅសហរដ្ឋអាមេរិកជិត១០ឆ្នាំមកហើយក្តី ប៉ុន្តែលោកនៅតែមិនដាច់អាល័យជាមួយនឹងសិល្បៈ ដោយលោកតែងតែធ្វើការ cover បទចម្រៀង និងតាក់តែងនិពន្ធបទចម្រៀងសម្រាប់ជាការកម្សាន្ត។ យ៉ាងណាមិញថ្មីៗនេះលោក សេន រ៉ានុត បានបញ្ចេញបទចម្រៀងថ្មីដែលមានចំណងជើង​ “ចង់មានអូននៅទីនេះ” ដោយលោកបាននិពន្ធទំនុកច្រៀងដោយផ្ទាល់ និងបានបង្ហោះនៅក្នុងយូធូប Team original song របស់លោក អ៊ីណូ ដោយបទចម្រៀងមួយបទនេះជាបទចម្រៀងបែបមនោសញ្ចេតនា ពិរោះរណ្តំចិត្ត ហើយទោះបីជាបាត់ពីសិល្បៈយ៉ាងណាសម្លេងលោកនៅតែពីរោះរណ្តំ។

សូមបញ្ជាក់ថាលោក សេន រ៉ានុត បានចូលសិល្បៈតាំងពីឆ្នាំ២០០២មកម្ល៉េះ និងបានច្រៀងនៅក្នុងផលិតកម្មជាច្រើន ព្រមទាំងមានឈ្មោះល្បីល្បាញ យ៉ាងណាលោកក៏បានបាត់មុខពីសិល្បៈតាំងពីឆ្នាំ២០០៨មកម្ល៉េះ ដោយចាកចេញពីកម្ពុជា មករស់នៅសហរដ្ឋអាមេរិក៕ តោះមកស្តាប់នៅខាងក្រោមនេះ៖