អ្នកនាង ចោម ខ្វាន់ បានធ្វើការបង្ហោះវីដេអូសុំទោសជាសាធារណៈនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ ដោយអ្នកនាងបាននិយាយថា ប្រសិនបើពុកម៉ែបងប្អូន ដែលបានទិញកាបូបរបស់អ្នកនាងយកទៅហើយមិនពេញចិត្ត អាចធ្វើការដូរយកលុយវិញបាន ដោយមិនមានការខាតបង់ឡើយ ហើយរយៈពេលនៃការដូរគឺចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៧ ខែតុលានេះ។

ងាកមកមើលវិដេអូចាស់មួយនេះវិញ ឃើញសកម្មភាពអ្នកនាងចោម ខ្វាន់ និងចោម ច័ន្ទ បាន Live ហើយជេរកប់ៗមាត់ទៅអ្នកលេងហ្វេសបុកម្នាក់ដែលបានទិញកាបូបគាត់មួយទឹក ហើយថាកាបូបរបស់ពួកគេក្លែងក្លាយ និងពួកគាត់បានបង្ហាញកាបូប Brand ជាច្រើន ដែលអះអាងថាជារបស់ Original មានតម្លៃរាប់ពាន់។ នៅក្នុងវិដេអូ ពួកគាត់ទាំងពីរបានជេរអ្នកទិញដែលថាកាបូបគាត់ក្លែងក្លាយ និងថាប្រយ័ត្ន Brand គេប្តឹងគុកអន្តរជាតិ។ បើប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម។

គួរបញ្ជាក់ផងដែរថា កាលពីយប់ម្សិលមិញនេះ លោក ផែង វណ្ណៈ ក៏បានសង្កត់ធ្ងន់អោយអ្នកនាង ចោម ខ្វាន់ ធ្វើការដោះស្រាយរឿងលក់កាបូបក្លែងក្លាយនេះជាបន្ទាន់ និងបញ្ឈប់សកម្មភាពតេគម្រាមកំហែងដល់អតិថិជន ដោយយកឈ្មោះមន្ត្រីធំៗ មកធ្វើជាខ្នងបង្អែកឡើយ