កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានមកដល់សប្តាហ៍ទី២ហើយ ដោយមានបេក្ខជន បេក្ខនារី ជាកុមារា កុមារី បានមកពីទូទាំងប្រទេសចូលរួមប្រកួតប្រជែង ដោយមានអ្នកខ្លះត្រូវខកចិត្តព្រោះតែមិនអាចបន្តទៅកាន់វគ្គបន្ទាប់ ប៉ុន្តែក៏មានកុមារា កុមារីជាច្រើន មានសមត្ថភាពអាចយកកាតមាសពីគណៈកម្មការបាន។

ក្នុងនោះផងដែរក៏មានកុមារីឈ្មោះ រ៉ុម ណារីន អាយុ ១៥ឆ្នាំ មកពីខេត្តបាត់ដំបង បានធ្វើការបកស្រាយបទចម្រៀងក្រោមចំណងជើង “នឹកមនុស្សមិនគួរនឹក” ។ កុមារីរូបនេះបានបកស្រាយបទចម្រៀងពោរពេញដោយមនោសញ្ចេតនា ក្រអួនក្រអៅ ទោះបីជាមានបញ្ហាសុខភាពបន្តិច យ៉ាងណាមិញ ណារីន ក៏ទទួលបាន YES ៣ ពីគណៈកម្មការ និងទទួលបានកាតមាសអាចបន្តទៅវគ្គក្រោយបាន៕ តោះមកទស្សនាវីដេអូនៅខាងក្រោមនេះ៖