មិនធម្មតាមែន! គ្រាន់តែចូលមកភ្លាមធ្វើឲ្យគណៈកម្មការទប់សើចមិនបាន បើសម្លេងច្រៀងវិញក៏ពីរោះ

ទីបំផុតកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានមកដល់សប្ដាហ៍ទី២ហើយ កាលពីរាត្រីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ដោយក្នុងនោះមានបេក្ខភាពជាកុមារា កុមារី ជាច្រើនរូបបានមកចូលរួមប្រកួតប្រជែងទូទាំងប្រទេស។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។

ក្នុងនោះយើងសង្កេតឃើញមានកុមារាឈ្មោះ ស៊ឹង ស៊ីធួន អាយុ១៤ឆ្នាំ មកពីខេត្តស្វាយរៀង បានបង្កបរិយាកាសរីករាយ ដោយកុមារារូបនេះមានភាពក្លាហាន បកស្រាយបទចម្រៀង “ស្ទឹងសែនប៉ារីស” ។ សម្លេងស្អកពីធម្មជាតិ ការបកស្រាយពិតជាពីរោះពោរពេញដោយទឹកដមទោះបីមានការខ្វះខាតបន្តិចបន្តួច តែកុមារារូបនេះទទួលបាន “YES” ដល់ទៅ៣ពីគ​ណៈកម្មការទទួលបានកាតមាសបន្តវត្តមានក្នុងការប្រកួតប្រជែង៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

Written By

sovann khmernote