កាន់តែល្បី ! រឿងកម្មករធ្វើពុតឈឺ បន្លំយកលុយ ប.ស.ស ត្រូវបានលោក អ៊ឹម ជីវ៉ា យកមកធ្វើត្រាប់តាមផ្អើលពេញ Facebook

ករណីបាត់ថវិកាជាតិមួយចំនួនធំដែលត្រូវបានឯកឧត្តម ឈាង វុន អ្នក​តំ​​​​​​​​​ណាងរាស្ត្រគណ​​​​​​​​​​​​​​​បក្សប្រជា​​​​ជនកម្ពុជា និងជាប្រធាន​គណៈ​​​​​​​កម្មការកិច្ចការបរ​​​​​​​​​​ទេស ​​​​​សហប្រតិបត្តិការអន្តរជាតិ ​ឃោសនាការ និង​​​​​​​​ព័ត៌មា​​​​​​​​​ន នៃរដ្ឋសភា ធ្វើការបកស្រាយប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ដោយសារតែភាពមិនប្រក្រតី កម្មករកម្មការនី ក៏ដូចជាមន្ត្រីមួយចំនួនធ្វើពុតឈឺ ដើម្បីទៅបើកប្រាក់ពី បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស រួចមកក៏ស្រាប់តែមានការរិះគន់ចំពោះឯកឧត្តម ឈាង វុន ខ្លាំងៗផងដែរចំពោះការលើកឡើងរបស់ឯកឧត្តម។

នៅព្រឹកថ្ងៃទី ០៧ នេះដែរលោក អ៊ឹម ជីវ៉ា ដែលជាតារាសម្តែងមួយរូបក៏បានបញ្ចេញវិដេអូមួយធ្វើត្រាប់ករណី កម្មករធ្វើពុតឈឺ បន្លំយកលុយ ប.ស.ស នេះដូចគ្នាធ្វើអោយមានការទស្សនាយ៉ាងច្រើននៅលើបណ្តាញសង្គម Facebook ដោយគិតត្រឹម២ម៉ោងប៉ុណ្ណោះមានអ្នកទស្សនាដល់ទៅ ជាង១១ម៉ឺនដងឯណោះ។ ចង់ដឹងថាលោក អ៊ឹម ជីវ៉ា ធ្វើត្រាប់យ៉ាងណាខ្លះសូមទស្សនាវិដេអូខាងក្រោម៖

Written By

sovann khmernote