កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានឈានមកដល់សប្ដាហ៍ទី២ហើយ មានកុមារា កុមារី ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។

ក្នុងនោះផងដែលក៏មានបេក្ខជនជាកុមារាឈ្មោះ ទេព ពុទ្ធិ អាយុ១៥ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង មានភាពក្លាហានយកបទចម្រៀង “Listen” របស់ Beyoncé មកច្រៀង ហើយជាបទដែលពិបាកច្រៀង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ទេព ពុទ្ធិ បានធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំងនូវសមត្ថភាពបកស្រាយបទចម្រៀង ដោយច្រៀងក៏ពីរោះ ស្រែកក៏បានយ៉ាងល្អ។ សមត្ថភាពល្អបែបនេះមិនបង្អង់យូរ ទេព ពុទ្ធិ ទទួលបាន “YES” ដល់ទៅ៣ពីគ​ណៈកម្មការនឹងបន្តវត្តមានក្នុងការប្រកួតប្រជែង៕ តោះមកទស្សនាវីដេអូនៅខាងក្រោមនេះ៖