ក្រៅពីអោយប្អូនស្រី ជាប់និទ្ទេស A ម្នាក់អោយទទួលរង្វាន់មុនគេ និងចូលបុណ្យសពឪពុកនាង ៥លានរៀល សម្តេចតេជោ បានធ្វើរឿងមួយនេះថែមទៀត
សង្គម October 7, 2019 naren khmernote

ក្រោយពីទទួលបានការអនុញ្ញាត ពីសម្តេចតេជោ ឲ្យជ័យលាភីនិទ្ទេសA ម្នាក់ ឈ្មោះ តែ ហេងលី មកថតរូប និងទទួលរង្វាន់អនុស្សាវរីយ៍ មុនគេ ព្រោះតែប្អូនស្រីត្រូវត្រលប់ទៅចូលរួមពិធីបូជាសពលោកឪពុក ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលបុណ្យសព៥លានរៀលហើយសម្ដេចតេជោថែមទាំងចាត់ឱ្យអង្គរក្សជូនប្អូនចេញមករោងបុណ្យនៅឯវត្តប្រជុំនទី ក្រពើហា ដោយសុវត្ថិភាពថែមទៀតផង។ អ្វីដែលគួរឲ្យរំជួលចិត្តប្អូនស្រីរូបនេះ បានបំពេញបំណងធំរបស់ឪពុកប្អូនស្រី គឺចង់ឱ្យកូនស្រីបានជួបសម្តេច និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេច តែគួរឱ្យសោកស្តាយបំផុតគាត់មិនបានមើលឃើញរូបថតនោះទេ។

ដោយប្អូនស្រីមានគណនីហ្វេសប៊ុក Heng Ly បានរៀបរាប់យ៉ាងដូច្នេះថា៖ “ថ្ងៃនេះកូនបានសម្រេចបំណងប្រាថ្នារបស់ប៉ាហើយ នាងខ្ញុំសូមថ្លែងអំណរគុណ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែន យ៉ាងជ្រាលជ្រៅ បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកឪពុកនាងខ្ញុំឈ្មោះ តែ ឆផេង អាយុ៤៩ឆ្នាំដោយរោគាពាធ ដោយសម្តេចបានជូនជាថវិការចំនួន ៥ ០០០ ០០០រៀល និងជួយបំពេញបំណងចុងក្រោយដែលអនុញ្ញាតឱ្យរូបនាងខ្ញុំផ្ទាល់បានថតជាមួយសម្តេច ហើយសម្ដេចថែមទាំងចាត់ឱ្យអង្គរក្សជូននាងខ្ញុំចេញមកផ្ទះមុនដោយសុវត្ថិភាពទៀតផងនេះពិតដែលជាកិត្តិយសដ៏ក្រៃលែង។ សូមឱ្យប៉ាបានទៅកាន់សុគតិភព រួចចាកផុតទុក្ខទាំងឡាយឱ្យប៉ាបានទៅដោយស្ងប់ចិត្ត ព្រោះប៉ាបានខិតខំចិញ្ចឹម បីបាច់ថែរក្សាកូន ផ្គត់ផ្គង់ការហូបចុកស្នាក់នៅ ការសិក្សារៀនសូត្រ ប្រកបដោយព្រហ្មវិហារធម៌ទាំងបួន ព្រមជាមួយការអប់រំទូន្មានរបស់ប៉ាដែលជំរុញឱ្យរូបកូនមានថ្ងៃនេះ ប៉ាបានបំពេញតួនាទីជាឪពុកដ៏ល្អមួយរូប តែពេលនេះប៉ាបានចាកចេញទៅកាន់លោកខាងមុខហើយ សូមឱ្យប៉ាទៅដោយមានសេចក្តីស្ងប់សុខចុះ។ នាងខ្ញុំនិង ក្រុមគ្រួសារសូមជូនពរដល់សម្តេចឱ្យជួបតែ ពុទ្ធពរ ទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លាងឃ្លៀតឡើយ។ នាងខ្ញុំនិងក្រុមគ្រួសារក៏សូមអរគុណទៅដល់ ញាតិមិត្ត បងប្អូន លោកនាយក លោកគ្រូ អ្នកគ្រូ មិត្តភក្តិទាំងអស់ដែលបានចូលរួមពិធីបុណ្យសពប៉ារបស់នាងខ្ញុំ”៕