កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានមកដល់សប្តាហ៍ទី២ហើយ ដោយមានបេក្ខជន បេក្ខនារី ជាកុមារា កុមារី បានមកពីទូទាំងប្រទេសចូលរួមប្រកួតប្រជែង ដោយមានអ្នកខ្លះត្រូវខកចិត្តព្រោះតែមិនអាចបន្តទៅកាន់វគ្គបន្ទាប់ ប៉ុន្តែក៏មានកុមារា កុមារីជាច្រើន មានសមត្ថភាពអាចយកកាតមាសពីគណៈកម្មការបាន។

ក្នុងនោះផងដែរក៏មានកុមារា ឈ្មោះ ម៉ន ពិសិដ្ឋ អាយុ ១២ឆ្នាំ មកពីខេត្តបាត់ដំបង បានធ្វើការបកស្រាយបទចម្រៀងក្រោមចំណងជើង “សៀវភៅកំណត់ហេតុស្នេហ៍” បទចម្រៀងដើមដោយក្រុមក្មេងខ្មែរ ។ ដោយដំបូងឡើយកុមារារូបនេះនៅភ័យដូច្នេះច្រៀងក៏ពុំសូវបានល្អ ប៉ុន្តែដល់ពេលត្រូវរ៉េបវិញ​ ប្អូនប្រុសរូបនេះធ្វើបានយ៉ាងល្អពោរពេញដោយទំនុកចិត្ត។ យ៉ាងណាមិញ ម៉ន ពិសិដ្ឋ ក៏ទទួលបាន YES ៣ ពីគណៈកម្មការ និងទទួលបានកាតមាសអាចបន្តទៅវគ្គក្រោយបាន៕ តោះមកទស្សនាវីដេអូនៅខាងក្រោមនេះ៖