កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានមកដល់សប្តាហ៍ទី២ហើយ ដោយមានបេក្ខជន បេក្ខនារី ជាកុមារា កុមារី បានមកពីទូទាំងប្រទេសចូលរួមប្រកួតប្រជែង ដោយមានអ្នកខ្លះត្រូវខកចិត្តព្រោះតែមិនអាចបន្តទៅកាន់វគ្គបន្ទាប់ ប៉ុន្តែក៏មានកុមារា កុមារីជាច្រើន មានសមត្ថភាពអាចយកកាតមាសពីគណៈកម្មការបាន។

ក្នុងនោះយើងសង្កេតឃើញមានកុមារីឈ្មោះ រ៉ន ណាវី អាយុ៨ឆ្នាំ មកពីរាជធានី ដោយកុមារីរូបនេះមានភាពក្លាហាន បានបកស្រាយបទចម្រៀង “បូរីជូឡុង” សំនៀងដើមដោយ ទូច ស៊ុននិច។ កុមារីទើបតែអាយុ០៨ ឆ្នាំប៉ុន្តែបកស្រាយពោរពេញដោយមនោសញ្ចេតនា ច្រៀងយ៉ាងក្រអួនក្រអៅ តែដោយសារការបកស្រាយនៅមានកម្រិត កុមារី រ៉ន ណាវី ពុំទទួលលទ្ធផលជោគជ័យ ដោយគណៈកម្មការលោក ឆន សុវណ្ណរាជ និងលោក ព្រាប សុវត្ថិ បានឆ្លើយថា YES ខណៈដែលអ្នកនាង សុខ ស្រីនាង បានឆ្លើយថា NO ដូច្នេះប្អូនពុំអាចទទួលបានកាតមាសបន្តក្នុងកម្មវិធីឡើយ៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖