កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានមកដល់សប្តាហ៍ទី២ហើយ ដោយមានបេក្ខជន បេក្ខនារី ជាកុមារា កុមារី បានមកពីទូទាំងប្រទេសចូលរួមប្រកួតប្រជែង ដោយមានអ្នកខ្លះត្រូវខកចិត្តព្រោះតែមិនអាចបន្តទៅកាន់វគ្គបន្ទាប់ ប៉ុន្តែក៏មានកុមារា កុមារីជាច្រើន មានសមត្ថភាពអាចយកកាតមាសពីគណៈកម្មការបាន។

ក្នុងនោះផងដែរក៏មានកុមារី ឈ្មោះ វិសាល សួងសុវត្តី អាយុ ១២ឆ្នាំ មកពីរាជធានីភ្នំពេញ បានធ្វើការបកស្រាយបទចម្រៀងក្រោមចំណងជើង “ទីកែប”។ ដោយប្អូនស្រីធ្វើការបកស្រាយបទចម្រៀងបានយ៉ាងល្អ រហូតធ្វើឲ្យ Judge សរសើរមិនដាច់ ហើយឡើងរាំទៀតផង។ ដោយមានសមត្ថភាពកុមារីរូបនេះក៏បានជាប់ដោយទទួលបាន “យេស”​៣ ពីគណៈកម្មការទទួលបានកាតមាសឆ្លងទៅកាន់វគ្គបន្ទាប់៕ សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖