កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានមកដល់សប្តាហ៍ទី២ហើយ ដោយមានបេក្ខជន បេក្ខនារី ជាកុមារា កុមារី បានមកពីទូទាំងប្រទេសចូលរួមប្រកួតប្រជែង ដោយមានអ្នកខ្លះត្រូវខកចិត្តព្រោះតែមិនអាចបន្តទៅកាន់វគ្គបន្ទាប់ ប៉ុន្តែក៏មានកុមារា កុមារីជាច្រើន មានសមត្ថភាពអាចយកកាតមាសពីគណៈកម្មការបាន។

ក្នុងនោះយើងសង្កេតឃើញមានកុមារីឈ្មោះ វ៉ាន់ ស្រីណុច អាយុ១២ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ដោយកុមារីរូបនេះមានភាពក្លាហាន បានបកស្រាយបទចម្រៀង “ទឹកភ្នែកនាងបដាចា” ។ កុមារីទើបតែអាយុ១២ឆ្នាំប៉ុន្តែបកស្រាយពោរពេញដោយមនោសញ្ចេតនា ច្រៀងយ៉ាងក្រអួនក្រអៅធ្វើឲ្យមហាជនដែលបានស្តាប់ ជាពិសេសគណៈកម្មការកោតសរសើរមិនដាច់ពីមាត់ និងទទួលបានយេស៣ពីគណៈកម្មការនិងទទួលបានកាតមាសបន្តក្នុងកម្មវិធីឡើយ៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖