កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានឈានមកដល់សប្ដាហ៍ទី២ហើយ មានកុមារា កុមារី ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។

ក្នុងនោះផងដែលក៏មានបេក្ខជនជាកុមារាឈ្មោះ សារុំ បញ្ញាស័ក អាយុ១០ឆ្នាំ មកពីរាជធានីភ្នំពេញ មានភាពក្លាហានយកបទចម្រៀង “Lady” របស់លោក ព្រាប សុវត្ថិ ជាបទចម្រៀង version ខ្មែរ ហើយជាបទដែលពិបាកច្រៀង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ សារុំ បញ្ញាស័ក បានធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំងនូវសមត្ថភាពបកស្រាយបទចម្រៀង ដោយច្រៀងក៏ពីរោះ ស្រែកក៏បានយ៉ាងល្អ។ សមត្ថភាពល្អបែបនេះមិនបង្អង់យូរ សារុំ បញ្ញាស័ក ទទួលបាន “YES” ដល់ទៅ៣ពីគ​ណៈកម្មការនឹងបន្តវត្តមានក្នុងការប្រកួតប្រជែង៕ តោះមកទស្សនាវីដេអូនៅខាងក្រោមនេះ៖