ប្រធានបទក្តៅមួយក្រោយពេលដែលឯឧត្តម ឈាង វុន បានលើកឡើងថា ថវិការបស់រដ្ឋមួយចំនួនធំត្រូវបានបាត់បង់ដោយសារកម្មករ កម្មការនី ធ្វើពុតជាឈឺដើម្បីបន្លំយកប្រាក់ពី ប.ស.ស។ ការលើកឡើងរបស់ឯកឧត្តម ឈាង វុន បែបនេះបានធ្វើអោយមហាជនជាច្រើនបានធ្វើការរិះគន់ រហូតដល់មានការដៀមដាមដាក់គ្នាជាច្រើននៅលើបណ្តាញសង្គម ស្រាប់តែពេលនេះលោក ហ៊ាង គឹមស្រឿន អ្នក​វិភាគ​នយោបាយ និងជា​អ្នក​តាមដាន​ឃ្លាំមើល​ការ​អនុវត្ត​ព្រឹត្តិការណ៍​សង្គម បានប្តឹងលោក ឈាង វុន ទៅតុលាការ ករណីនិយាយថាកម្មករ កម្មការិនី ធ្វើពុតជាឈឺបណ្តាលអោយបាត់បង់ថវិការដ្ឋ ដោយគ្មានមូលដ្ឋានកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ។ សុំប្រិយមិត្តអានពាក្យបណ្តឹងខាងក្រោម៖