តារា​កំប្លែង​ យេយេ កំពុងតែមានភាពល្បីល្បាញ ដោយមមាញឹកខ្លាំង ទាំងការសម្តែងថតភាពយន្ត និងសម្តែងកំប្លែងតារាសម្ដែងមួយដួងនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងវិថីសិល្បៈ និងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន។ ខណៈដែលមមាញឹកនឹងការងាររកពេលសម្រាកគ្មាន ស្រាប់តែថ្មីៗនេះ តារា​កំប្លែង​ យេ​យេ បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថានាងបានបាត់រថយន្តម៉ាកហាយឡែនឌឺរ ស្លាកភ្នំពេញ 2AO-4327 ដោយបាត់នៅខាងមុខវត្តបុទុមវត្តី ជិតហុងកុងសិនធឺចាស់។

ដោយ យេយេ បានសរសេររៀបរាប់ថា៖ “សុំបងប្អូនមេត្តាជួយស៊ែរផងប្អូនខ្ញុំបានបាត់ឡាន Highlander ស្លាកលេខភ្នំពេញ 2AO-4327 បើបងប្អូនប្រទះឃើញជួយខលមកលេខ 069 600 119/061 600 119 សូមអរគុណទុកជាមុន ដោយក្ដីគោរពពីនាងខ្ញុំខាងមុងវត្តបុទុមវត្តីជិតហុងកុងសិនធឺចាស់”៕