ករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានវីដេអូចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពចោរដៃឆើតម្នាក់ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តនៅក្នុងកន្លែងលក់រថយន្ត ហើយជិះម៉ូតូរត់គេចខ្លួនបាត់ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩។

ដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ty Chor បានសរសេររៀបរាប់ថា៖ “ប្រហែសមិនបានទេ ពួកវាសឹងតែនៅគ្រប់ផ្លូវ​ នៅភ្នំពេញថ្មី ផ្លូវលេខ1986″។ យោងតាមវីដេអូដែលបានបង្ហោះមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ដោយចោរដៃឆើតរូបនេះ បានកាច់កញ្ចក់ដល់កន្លែងលក់រថយន្ត និងធ្វើសកម្មភាពត្រឹមតែមួយពព្រិចភ្នែក ដូច្នេះហើយមហាជនគួរតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕ សូមទស្សនាវីដេអូនៅខាងក្រោម៖