នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានធ្វើការប្រកាសអំពាវនាវ និងអញ្ជើញដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េទាំងអស់ ចូលរួមដង្ហែក្បួនព្យុហយាត្រាពហុវប្បធម៌ ដែលមាន៣៧ប្រទេសចូលរួម រួមទាំងកម្ពុជា និងគាំទ្រការសម្ដែងសិល្បៈវប្បធម៌របាំក្ងោក និងឆៃយ៉ាំ ឈុតធំ ដែលស្ថានទូតកម្ពុជាបានសហការជាមួយសហគមន៍ខ្មែរអ៊ឺយចងប៊ូ និងបណ្ដាសមាគមផ្សេងទៀតរៀបចំ។

កាលបរិច្ឆេទនៃការដង្ហែក្បួនព្យុះហយាត្រាពហុវប្បធម៌នឹងប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ទី១២ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ១២៖០០នាទី អាសយដ្ឋាន: ទីក្រុងសេអ៊ូល 이태원역ច្រកចេញលេខ១។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនៅសាធារណរដ្ឋកូរ៉េចូលរួមគាំទ្រ និងលើកស្ទួយមរតកវប្បធម៌ខ្មែរយើងទាំងអស់គ្នា! ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ 캄보디아대사관