ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបន្ទាប់ពីមានវត្តមានតារាចម្រៀងលោក Michael Wong Kong Leong (ឬឈ្មោះចិន Wang Guang Liang) បានមកច្រៀងនៅក្នុងកម្មវិធីមួយនៅក្នុងខេត្តព្រះសីហនុ។ ដោយនៅក្នុងវីដេអូបង្ហាញនូវសកម្មភាពលោក Michael Wong បានច្រៀងបទចម្រៀងដែលលោកទទួលបានការគាំទ្រកាលពី១០ឆ្នាំមុន ដែលមានចំណងជើង Tong Hua ឬជាភាសាអង់គ្លេស Fairy Tale។ យ៉ាងណាអ្នកគាំទ្រជាច្រើន បានសម្តែងការភ្ញាក់ផ្អើលចំពោះវត្តមានរបស់លោក Michael Wong មកកាន់ទឹកដីខេត្តព្រះសីហនុ។

សូមបញ្ជាក់ថាលោក Michael Wong កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៧០ ជាតារាចម្រៀងជនជាតិម៉ាឡេស៉ីកាត់ចិន តារាប្រុសរូបនេះត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធចម្រៀង និងជាតារាចម្រៀងបែបមនោសញ្ចេតនា និងល្បីឈ្មោះក្រោយបានបញ្ចេញបទចម្រៀង Tong Hua ឬ Fairy Tale លោកត្រូវបានអ្នកគាំទ្រដាក់រហ័សនាមថា “the Prince of love songs”៕ តោះមកទស្សនាវីដេអូនៅខាងក្រោម៖

ប្រភពវីដេអូ៖ Chan Thida