តារាចម្រៀងស្រីសម្លេងពិរោះ កញ្ញា សុន ស្រីពេជ្រ ដែលជាតារាមានសមត្ថភាពខ្ពស់ ជាពិសេសលើបទបែបចង្វាក់ប្រពៃណី និងបទបែបមនោសញ្ចេតនា។ ថ្មីៗនេះ គេហាក់មិនសូវបានឃើញវត្តមានរបស់កញ្ញា សុន ស្រីពេជ្រ នៅក្នុងវិស័យសិល្បៈប៉ុន្មាននោះទេ បន្ទាប់ពីសម្រាលបុត្រីរួច ដោយកញ្ញាបានផ្តោតទៅលើការលក់ផលិតផលនៅតាមអនឡាញ និងច្រៀងនៅក្នុងកម្មវិធីនានាទាំងតូចនិងធំ។

យ៉ាងណាមិញតារាចម្រៀងសម្លេងស្រទន់ ច្រៀងបានទាំងបទបុរាណនិងសម័យ​ កញ្ញា​ សុន ស្រីពេជ្រ បានបង្ហាញនូវភាពភ្ញាក់ផ្អើលដោយបាននាំកូនស្រីតូចព្រមទាំងអនាគតស្វាមី មកថត Pre-Wedding ជាមួយគ្នា​។ ដោយយោងតាមការបង្ហោះនៅក្នុងគណនីហ្វេសប៊ុក សុន ស្រីពេជ្រ បានសរសេរសារយ៉ាងខ្លីថា ៖ “អូនមកថត pre-wedding baba mak mak oun”។ ដោយរូបថតនេះបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងកោតសរសើរខ្លាំងចំពោះអនាគតគូស្វាមីភរិយាមួយគូនេះពិតជាសាកសមគ្នា។សូមបញ្ជាក់ថា សុន ស្រីពេជ្រ និងគូស្នេហ៍ បានប្រកាសទំនាក់ទំនងជាសាធារណៈ ដោយក្រោយពីភ្ជាប់ពាក្យរួចពួកគេក៏ទទួលបាននូវសមាជិកថ្មី ហើយឆាប់ៗនេះខាងមុខនេះពួកគេនឹងចូលរោងការតាមប្រពៃណី៕