ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ដោយជនជាតិបរទេសមួយក្រុមបានស្លៀកពាក់អាវបាក់ជាមួយសំពត់ហូលខ្មែររាំចង្វាក់រាំវង់យ៉ាងស្រស់ស្អាត។ តាមរយៈប្រភពលោក Tony Keo ដែលជាតារាចំរៀងកូនកាត់ខ្មែររស់នៅបរទេសបានរៀបរាប់ឲ្យដឹងថា «បរទេសស្រឡាញ់ វប្បធម៌ខ្មែរណាស់ សូមជួយគាំទ្រផងបទ «កន្តុបពុកមួយ» ពួកនាងរាំបានស្អាតណាស់!»។

ដោយវីដេអូចម្រៀងនេះមានការចែករំលែកប្រមាណជា ១៨ម៉ឺនដង និងអ្នកទស្សនាដល់ទៅ៦សែនដង អមដោយការស្ងើចសរសើរ។ លើសពីនេះតាមការសង្កេតមើលឃើញក្នុងវីដេអូឃើញថានារីៗបរទេសមួយក្រុមនេះគឺខិតខំប្រឹងប្រែងជាខ្លាំងទាំងការហាត់រៀនរាំចង្វាក់រាំវង់ និងការតុបតែងខ្លួនបែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត៕ តោះទស្សនាទាំងអស់គ្នា៖