ក្នុងខែតុលានេះ ផលិតកម្មមហាហង្ស បានបង្ហាញនៅខ្សែភាពបែបមនោសញ្ចេតនា ដែលផ្ដោតទៅលើទឹកចិត្តនៃលោកពុកដែលតែងតែចង់ផ្ដល់នូវអ្វីដែលល្អដល់កូនៗគ្រប់រូប ដោយទោះបីជាគាត់ត្រូវបាត់បង់មនុស្សជាទីស្រលាញ់ដែលមានឈ្មោះ ភរិយាក៏ដោយក្ដី ក៏គាត់នៅតស៊ូមើលថែកូនមិនដែលតូចត្អែរឡើយ។ ខ្សែភាពយន្ដខ្មែរ “លោកឱពុក” ឬ The Father បានបង្ហាញអំពីខ្សែជីវិតរបស់លោកឱពុកទាំងបីរូប ដែលខិតខំព្យាយាមចិញ្ចឹមបីបាច់កូនតែម្នាក់ឯងយ៉ាងលំបាកលំបិន។

បើទោះបីខ្លួនកំពុងតែមានការឈឺថ្កាត់ ឬមានភាពមិនប្រក្រតីយ៉ាងណាក៏លោកពុកមិនដែលរារែក ឬបាក់ទឹកចិត្តឡើយ ព្រោះគាត់មិនកូនដែលតែងជាកំលាំងចិត្តដ៏ធំធេង ដើម្បីដើរទៅមុខរកពន្លឺមកផ្ដល់អោយកូនៗ ។ ទាំងនេះជាចំនុចដែលទស្សនិកជនកើតមានចិត្តក្ដុកក្ដួល ហូរទឹកភ្នែកដោយមិនបានព្រៀងទុក នឹងនឹកទៅតួអង្គនីមួយៗដែលមានភាពប៉ិនប្រសព្វនឹងយកចិត្តទុកដាក់ក្នុងការសម្ដែងរឿងមួយនេះ។ អ្វីដែលអ្នកប្រហែលជានឹកស្មានមិនដល់ក្នុងជីវិត ពេលនេះត្រូវបានលើកយកមកបង្ហាញឡើងជាខ្សែសាច់រឿងដ៏ប្រទាក់ក្រឡាក្នុងរឿង “លោកឱពុក” ឬ The Father ដែលនឹងចាក់បញ្ចាំងនៅរោងភាពយន្ដ Major Cineplex គ្រប់សាខា ចាប់ពីថ្ងៃទី១០ ខែតុលាខាងមុខនេះ។ កុំភ្លេចណាគាំទ្រខ្សែភាពយន្ដខ្មែរទាំងអស់គ្នា៕