កាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូរ៉ឺម៉ក់បុកបានជាមួយនឹងរថយន្តស៊េរីទំនើប Range Rover បណ្តាលឲ្យប៉ះជាប់នឹងរថយន្តធ្វើឲ្យរថយន្តដាច់រហែកសាច់ទ្វាររងការខូចខាតយ៉ាងខ្លាំង ដោយហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ។

អ្វីដែលគួរឲ្យកោតសរសើរនោះ គឺម្ចាស់រថយន្តមិនបានទាមទារសំណងពីក្មេងប្រុស ដែលជាអ្នកបើកម៉ូតូឡើយ។ តែគាត់បានរៀបរាប់ក្នុងវិដេអូ Live របស់គាត់ថា គាត់ខឹងត្រង់ក្មេងប្រុសនោះជិះប៉ះឡានគាត់ហើយ តែពេលគាត់ចុះពីឡានស្រាប់តែក្មេងប្រុសនោះ សំដីញ៉ែតៗដាក់គាត់ សំដីថ្លោសពេក ឈ្លើយ និងជេរបងប្រុសគាត់យកតែម្តង ហើយមិនព្រមទទួលកំហុសទេ ដល់ពេលក្រោយទើបទទួលកំហុស។

បើយោងតាមគណនីឈ្មោះ Mo Lika ដែលជាម្ចាស់រថយន្តបានឲ្យដឹងថា “ខ្ងុំមិនយកសំណងដោយសារខ្ងុំអាណិតក្មេង Mo Lika សូមផ្ដាំទៅបងប្អូនទាំងអស់គ្នា កុំប្រើក្មេងមិនទាន់គ្រប់អាយុជិះម៉ូតូវាស្ដាំចឹងអីព្រោះគាត់ក្មេង ណាស់ បងគ្រាន់តែចុះមកឃើញអូនបងចង់ស្រក់ទឹកភ្នែកជំនួសហើយ នេះបងជិះតិចតិចផង អូនមកវាស្ដាំ ចឹង ចុះបើបងជិះលឿន អូនមានគ្រោះថ្នាក់ខ្លាំងមិចទៅ”៕ ប្រភពហ្វេសបុក ៖ Mo Lika