អតីតតារាចម្រៀងប្រចាំផលិតកម្មរ៉ុក លោក មករា វុឌ្ឍ បានធ្លាក់ខ្លួនឈឺនិងសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីរំលងអាធាត្រចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩។ ម្ចាស់បទ “ស្នេហាត្រីកោណ” កំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយសារតែជម្ងឺប្រចាំកាយយូរមកហើយតែគ្មានលទ្ធភាពព្យាបាល ដោយលោកមានជំងឺទឹកនោមផ្អែម លើសឈាម និងបេះដូង។

យ៉ាងប្រភពជិតស្និទ្ធគឺតារាចម្រៀង យិន ស្រីពៅ បានឲ្យដឹងថាជីវិតលោក មករា វុឌ្ឍ សព្វថ្ងៃលំបាកណាស់ធ្វើការជាមួយអ្នកនាងពេលខ្លះភ្ញៀវឲ្យផឹកគាត់ថាឈឺ បែរជាថាគាត់ឬកម្ល៉េះមកជួបម្ដងថាឈឺ ដល់ភ្ញៀវខឹងគេ មិនចូលចិត្តចឹង ធីបក៏អត់ ច្រៀងបានតិចតួចទៀត។ ចិញ្ចឹមប្រពន្ធនិងកូនក៏លំបាកគឺពឹងទៅលើគាត់ម្នាក់គត់ក្នុងគ្រួសារនេះជីវិតពិតគាត់ដែលអ្នកនាងរួមអាជីបមួយគ្នា ហើយក៏មិនខុសពីអ្នកនាងដែរ។ អ្នកនាង យិន ស្រីពៅ បានសំណូមពរថា យើងត្រូវចេះជួយគ្នានៅគ្រាលំបាកខ្មែរជួយខ្មែរបងប្អូនចង់ជួយគាត់មានចិត្តធម៍និងសប្បរសធម៍ដល់រូបគាត់ សូមទាក់ទងអ្នកនាង យិន ស្រីពៅ លេខ 070996417 និង090996417៕ ប្រភព៖ សិល្បករកម្ពុជា