ប្រពៃណាស់! ក្រុមការងារលោក តាន់ គឹមសួរ បានសាងសង់បន្ទប់ទឹកនៅដំណាក់ឥសីនៅលើភ្នំឱរ៉ាល់ ដើម្បីឲ្យមានភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ពេលបានឡើងទៅលេងនៅលើភ្នំនេះ
សង្គម October 9, 2019 sovann khmernote

កំពូលភ្នំឱរ៉ាល់ ជាភ្នំខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា បង្ហាញពីសម្រស់ធម្មជាតិ និងអាកាសធាតុដ៏សែនមនោរម្យនោះ ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកាន់តែច្រើនឡើងឲ្យឡើងទៅកាន់កំពូលភ្នំមួយនេះ។ ដូច្នេះដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ថ្មីៗនេះក្រុមការងាររបស់លោក តាន់ គឹមសួរ បានសាងសង់បន្ទប់ទឹកនៅដំណាក់ឥសីនៅលើភ្នំឱរ៉ាល់ ដោយការសាងសង់នេះមានការចូលរួមបរិច្ចាគជាថវិកាពីសំណាក់សប្បុរសជន។

ដោយលោក តាន់ គឹមសួរ បានសរសេររៀបរាប់ថា៖ “ពួកយើងបានសាងសង់បន្ទប់ទឹកនៅដំណាក់ឥសីនៅលើភ្នំឱរ៉ាល់រួចរាល់ហើយ ដូចនេះវានឹងកាន់តែមានភាពងាយស្រួលសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងឡើងទៅលេងនៅកំពូលភ្នំឱរ៉ាល់ ជាពិសេសគឺសម្រាប់នារីៗតែម្តង សូមបងប្អូនអញ្ជើញទៅលេងឲ្យបានច្រើនដើម្បីបង្កើនចំណូលជនទៅដល់ប្រជាសហគមន៍នៅតំបន់នោះ។ អរគុណចំពោះការយកចិត្តទុកក្នុងការខិតខំប្រឹងប្រែងរបស់ប្រជាសហគមន៍សាមគ្គី ទេសចរណ៍ ភ្នំឪរ៉ាល់ អរគុណបងប្រុសឆៃ វិរៈយុទ្ធដែលបានចូលរួមឧបត្ថម្ភជាទឹកប្រាក់ចំនួន១លានរៀល អរគុណសប្បុរសជននានាដែលបានចូលជាថវិកាសម្រាប់រៀបចំបន្ទប់ទឹកនេះ”៕