ខណៈដែលពិភពលោកកំពុងតែប្រើប្រាស់វិធីជាច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកច្រើនហួសប្រមាណនោះ ថ្មីៗនេះក្រុមយុវជនសំរាមបានយកស្មៅមកធ្វើជាបំពង់បឺត ជំនួសទុយោផ្លាស្ទិកដែលបំពុលបរិស្ថាន និងកំពុងតែមមាញឹកក្នុងការផលិតដើម្បីតម្រូវការរបស់អតិថិជន។ ក្នុងនោះផងដែលថ្មីៗនេះយុវជនសំរាមក៏បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពដំណើរការនៃការធ្វើបំពង់បឺតធម្មជាតិរបស់ ក្រុមយុវជនសំរាម។

ដោយបំពង់បឺតធម្មជាតិនេះក្រុមយុវជនសំរាម បានយកដើមបបោស ដើមត្រែងអាចច្នៃប្រើជំនួសបំពង់បឺតប្លាស្ទិកបានក្នុងមួយគុម្ពអាចកាត់បានជិត៥០ បំពង់បឺត។ ដោយតម្លៃវិញមួយប្រអប់ ៥០០០៛ មាន ២៥ដើម ទុកបាន កន្លះខែ ទៅមួយខែ លោកអ្នកអាចធ្វើការលាងសំអាតក្រោយពេលប្រើប្រាស់រួច។ ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខ 069 216 085 និងមកទីតាំងយុវជនសំរាមតាមរយៈ យុវជនសំរាមgooglemap៕