ជារឿងគួរយកទៅពិចារណា និងហួសចិត្តជាទីបំផុត ដោយបន្ទាប់ពីមានមនុស្ស៥០០នាក់បានទៅរើសសំរាមនៅសួនត្រើយម្ខាង ក្នុងខណ្ឌជ្រោយចង្វារ មិនទាន់បានស្អាតមួយសប្តាហ៍ផង ត្រឹមតែរយៈពេល២ថ្ងៃ សំរាមបានមកវិញពាសវាលពាសកាលនៅទីធ្លាសាធារណៈ។ នេះបើយោងតាមវីដេអូដែលផេក Think Plastic បានឲ្យដឹងកាលពីថ្ងៃទី០៦ ខែតុលា មានកម្មវិធីរបស់សហភាពអឺរ៉ុបប្រចាំនៅកម្ពុជានិងក្រុមការងារអេកូយុវទូត ជាមួយនឹងក្រសួងបរិស្ថាន រៀបចំសកម្មភាព បោសសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈនៅ ត្រើយម្ខាងក្នុងខណ្ឌជ្រោយចង្វារ។

ប៉ុន្តែស្នាមជើងអ្នកចុះរើសសំរាមមិនទាន់នឹងរលុបផង សំរាមទាំងនោះបានមកវិញ ដោយនៅតាមសួនពោរពេញដោយសំរាមមានកំប៉ុងភេសជ្ជៈ ប្រអប់ស្នោរដាក់អាហារ ថង់ផ្លាស្ទិក។ បងស្រីបានសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះអ្នកចោលសំរាម ដោយមិនដឹងពេលណាទើបបងប្អូនមួយចំនួនធំបញ្ឈប់សកម្មភាពមិនល្អនេះតទៅទៀត។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “ហេតុ​អ្វី​? Why! Why?WHY? ប្រាប់​ផង​បាន​ទេ​? 05 តុលា Admin ទៅថតវីដេអូនៅសួនមាត់ទន្លេជ្រោយចង្វា,06 តុលា មនុស្សប្រហែលជា 500 នាក់ទៅរើសសំរាម, 08 តុលា Admin ទៅសួននេះម្តងទៀត! នេះគឺជារឿងពិតដែលកើតឡើងនៅពេល 2 ថ្ងៃបន្ទាប់”៕ សូមទស្សនាវីដេអូនៅខាងក្រោម៖