មាន សូនីតា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពជាពិសេសបងប្អូនភាគច្រើនបានស្គាល់គាត់ថាជារាជនីក្រមា ជាតារាស្រីប៉ិនប្រសប់ទៅដោយគំនិតច្នៃប្រឌិត និងមានសមត្ថភាពខ្ពស់ជាពិសេសលើផ្នែកសម្តែង។ អតីត Freshie Girls រូបនេះបានធ្វើឲ្យមហាជនពេញចិត្តជាច្រើនលើក ច្រើនសារមកហើយតាមរយៈស្នាដៃថ្មីៗរបស់នាង។ យ៉ាងណាមិញ មាន សូនីតា ហាក់ស្ងប់ស្ងាត់មិនសូវប្រឡូកក្នុងការសម្តែងដោយរវល់ជាមួយមុខជំនួញផ្ទាល់ខ្លួន។

ក្នុងនោះផងដែលថ្មីៗនេះតារាសម្តែង មាន សូនីតា បានចូលរួមសន្និសិទViberស្តីពី “ការរក្សាការសម្ងាត់ និងទំនាក់ទំនង” ដែលកម្មវិធីប្រព្រឹត្តិធ្វើឡើងនៅប្រទេសសិង្ហបុរី ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិល្បៈករ សិល្បការិនីជុំវិញអាស៊ី ដោយកញ្ញា មាន សូនីតា និង ឌីជេណាណា បានចូលរួមតំណាងឲ្យកម្ពុជា។ ក្នុងនោះផងដែលនៅក្នុងកម្មវិធីនេះ តារាសម្តែង មាន សូនីតា បានជួបគ្នាជាលើកដំបូងជាមួយនឹងលោក Paing Takhon ជាតារាម៉ូដែលជនជាតិមីយ៉ាន់ម៉ា ដោយអ្នកទាំងពីរបានធ្វើការថតរូបជាមួយគ្នាពោរពេញដោយស្នាមញញឹម ដោយ មាន សូនីតា បានបង្ហោះរូបភាពជាមួយនឹងតារាមីយ៉ាន់ម៉ា អមជាមួយនឹងសារយ៉ាងខ្លីថា៖ “Fun time with Viber in SG”៕