កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីកុមារម្នាក់បានបាត់ខ្លួនពីផ្ទះ ធ្វើឲ្យក្រុមគ្រួសារមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុក Sarin Chan បានឲ្យដឹងថា កុមារពិការខ្សោយសតិបញ្ញា ដោនស៊ីនដ្រូមម្នាក់បានបាត់ពីផ្ទះកាលពីម្សិលមិញ ដោយម្តាយរបស់គាត់មកយកពីសាលា ហើយពេលដល់ផ្ទះគាត់បានជិះកង់ មិនដឹងជាទៅដល់ទីណា។

សូមបញ្ជាក់ថា លក្ខិណា មិនសូវចេះនិយាយស្តីទេ ដោយពិការភាពរបស់គាត់ គ្រួសារគាត់ និងលោកគ្រូ អ្នកគ្រូ មានបារម្មណ៍ណ៍យ៉ាងខ្លាំងពីសុវត្ថិភាពរបស់គាត់ ហេតុនេះ បើបងប្អូនបានឃើញ សូមទំនាក់ទំនងមក លោក ស្តើង ចិន្តា ប្រធានសាលា Hands of Hope School នៃកុមារអូទីស្សឹម ខេត្តកណ្តាល ដែលមានលេខ 016 550 022 ឬ លោក ហួត ពុទ្ធី 017 351 396 ។ សូមស៊ែបន្តផង One of our students named Lekhena with down syndrome, she has been away from home since yesterday, please help to share and let us know if you have any information about her. Thanks