ថ្មីៗនេះ ឌីជេអាចារ្យធំ បាននាំអារម្មណ៍ប្រិយមិត្តឲ្យស្គាល់នូវតំបន់​ទេសចរណ៍​បែប​ព្រះពុទ្ធសាសនា​ វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(ខ្ចាស់​) ដែលស្ថិតនៅឃុំ​ បូស្បូវ​ ស្រុក​ព្រះនេតព្រះ​ ខេត្ត​បន្ទាយមានជ័យ​ មក​ដល់​ពេល​នេះ​ព្រះសង្ឃ​មាន​ចំនួន​១៧៨​អង្គដែលគង់នៅវត្ត វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​(ខ្ចាស់​)នេះ។

ដោយលោកឌីជេអាចារ្យធំ បានរៀបរាប់នៅលើគណនីហ្វេសប៊ុករបស់លោកថា៖ “មិនដែលដឹងសោះ! ប្រៀបបានឋានសួគ៌លោកីយ៍​ នៃអារាមមួយកន្លែង​ សម្ងំលាក់ខ្លួនយ៉ាងស្ងប់ស្ងាត់​ ក្នុងទឹកដី​ ឃុំបុស្បូវ​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។ ទីអារាមវត្ត​ ប្រាសាទស្រះកណ្ដាល​ (ខ្ចាស់)​ ទេសភាព​ ស្រស់ត្រកាល​ ក្រាលដោយ​ សួនច្បារ​ បៃតងខ្ចី​ លេីដីរាប​ យ៉ាងមានរបៀបរៀបរយ​ គួរជាទីមនោរម្យ​ អមដោយសៀងស័ព្ទព្រះធម៌​ បន្លឺសម្លេងរហឹមល្វេីយៗ​ ញ៉ាំងចិត្តជ្រះថ្លាក្នុងកិច្ចគោរពបដិបត្តិចំពោះព្រះពុទ្ធសាសនាជាអនេក”៕ តោះមកទស្សនារូបភាពនៅខាងក្រោមនេះ៖

ប្រភព៖ អាចារ្យធំ នគររាជ