កាលពីពេលថ្មីៗកន្លងទៅនេះក្រុមអ្នកស្នេហាវិស័យកុននៅកម្ពុជាប្រមាណជា១០០នាក់ បានជួបជុំគ្នាបង្កើតព្រឹត្តិការណ៍ The Joker Fans meeting នៅរោងភាពយន្តលេជិន ដើម្បីទស្សនាខ្សែភាពយន្តដែលកំពុងល្បីល្បាញដែលមានចំណងជើង “Joker”។ ក្នុងការចូលរួមនេះមានដូចជាក្រុម ផេកវិភាគកុន, Z-WAY និងអ្នកគាំទ្ររបស់ផេកវិភាគកុនជាច្រើនរូប បង្កជាបរិយាកាសរីករាយ ហើយនៅក្នុងថ្ងៃព្រឹត្តិការណ៍ TO BE A LEGEND LET’S GO LEGEND អ្នកចូលរួមក៏ទទួលបានការបញ្ចុះតម្លៃពិសេសទៅលើការទិញផបខន និងភេសជ្ជៈថែមទៀតផង។

លោក វណ្ណស៊ី ដារ៉ូ ដែលជាអ្នកវិភាគកុនមួយរូប និងផ្តើមគំនិតនៅក្នុងកម្មវិធីជួបជុំនេះបានបង្ហាញពីចំណាប់អារម្មណ៍ថា “ការទស្សនាខ្សែភាពយន្ត Joker ជុំគ្នានេះបង្ហាញពីសម្ព័ន្ធនៃក្រុមអ្នកស្រលាញ់កុនលើសពីការទស្សនា ជាអ្នកស្នេហាយ៉ាងពេញទំហឹង និងមានឥទ្ធិពលក្នុងប្រព័ន្ធបណ្តស់ព័ត៌មានសង្គម ក្នុងបរិបទចែករំលែក ជម្រុញនិងលើកទឹកចិត្ត។ ជាកត្តាលិករ រុញច្រានការកំសាន្ត ជាមួយទស្សនីយភាព ក្នុងកម្រិតស្តង់ដា ប្រកបដោយវិសាលភាព ជាពិសេសបំពេញនិយមន័យនៃពាក្យថាកុនល្អតាមរយៈការចែករំលែកទស្សនៈយល់ឃើញ។ ក្នុងបរិបទទាញយកតម្លៃបង្កប់មហាសាល ពីសន្លឹក Ticket ដែលបានចំនាយ និងពេលវេលាដ៏មានតម្លៃជាបច្ច័យត្រិះរិះពិចារណាក្រោយទស្សនាចប់ជាទិសដៅនៃការចែករំលែកក្តីស្រលាញ់ និងការរួបរួមជាសហគមន៍ របស់ S.T.R group របស់យើង និងឆន្ទៈលើកទឹកចិត្តយុវជនយុវតី ជម្រុញការទស្សនាកុននៅតាមរោងភាពយន្ត ប្រកបដោយ វិវត្តនភាព ភាតរភាព និងស្មារតីសាមគ្គីភាពក្នុងនាមមហាគ្រួសារអ្នកស្នេហាវិស័យភាពយន្ត។ លោកក៏បានបន្តថា “ចុងក្រោយអរគុណហ្វេន ប្រិយមិត្តអ្នកអានដែលគាំទ្រផេកវិភាគកុន ជាពិសេសអត្ថបទវិភាគរបស់ធីមយើងខ្ញុំ ជាពិសេសគ្រុបអ្នកស្រលាញ់កុនទាំង7 Groups របស់ S.T.R. យើងសន្យាថានឹង បន្តការកសាងឱកាសពិសេសៗនិង បង្កើតពេលវេលា ជួបជុំមហាគ្រួសារយើងអោយកាន់តែតែអស្ចារ្យនៅពេលឆាប់ៗនេះ”៕