ស័ក្ត ចាដេត ព្រមទាំងតារាសម្តែងភូមា និងវៀតណាម ឡើងទូរទស្សន៍និយាយពីបទពិសោធន៍សម្តែងរឿងថៃ “Bangkok Buddies” រួមគ្នាជាលើកដំបូង
សិល្បៈ October 9, 2019 sovann khmernote

បើកបង្ហាញខ្លួនកម្លោះសង្ហាជ័យលាភីទាំង៣ របស់ GMM BRAVO BOYS ACE ដោយក្នុងនោះរួមមានលោក ស័ក្ត ចាដេត មកពីប្រទេសកម្ពុជា លោក Eve (Everest Moe) មកពីប្រទេសភូមា និងលោក Hieu (Le Trung Hieu) មកពីប្រទេសវៀតណាម។ កម្លោះសង្ហាទាំង៣នាក់នេះនឹងចែករំលែកបទពិសោធន៍ព្រមទាំងផលលំបាកដែលខ្លួនជួបប្រទះនៅក្នុងរឿងភាគថ្មីដែលដឹកនាំដោយ Bravo Studio រឿង “Bangkok Buddies (ใจกลางเมือง)”។

អ្នកទាំងបីបានរៀបរាប់ឲ្យដឹងថា៖ «វាមិនមែនជារឿងងាយស្រួលនោះឡើយ ដែលពួកយើងបានបង្ហាញមុខសម្តែងក្នុងសាច់រឿងមួយនេះ ព្រោះតែពួកយើងសុទ្ធតែពុំធ្លាប់ស្គាល់គ្នាពីមុនមក ជាពិសេសយើងមកពីប្រទេសផ្សេងៗគ្នា ហើយសាច់រឿងមួយនេះគឺយើងត្រូវសម្តែង និងនិយាយជាភាសាថៃ នោះគឺជាផលលំបាក។ យ៉ាងណាមិញពួកយើងក៏រីករាយ និងខិតខំប្រឹងអស់ពីសមត្ថភាព សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត! ផ្ញើខ្លួនពួកខ្ញុំទៅក្នុងបេះដូងរបស់មិត្តអ្នកគាំទ្រគ្រប់គ្នាផង»។

ដើម្បីដឹងច្បាស់ថារឿងភាគមួយនេះមានសាច់រឿងយ៉ាងដូចម្តេចខ្លះនោះ? ហើយតើបុរសទាំង៣ដែលជាតារាអន្តរជាតិមកពី៣ប្រទេសផ្សេងគ្នានេះ សម្តែងបានល្អយ៉ាងណានោះ សូមរង់ចាំតាមដានទស្សនារឿងភាគ “Bangkok Buddies (ใจกลางเมือง)” ដែលនឹងចាក់បញ្ចាំងនៅលើស្ថានីយទូរទស្សន៍ GMM25 ចាប់ពីថ្ងៃអង្គារ៍ទី៨ ខែតុលា វេលាម៉ោង ៩.២៥ ដល់ ១០.២៥ នាទីយប់៕