នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង គឺជាក្តីសង្ឃឹមរបស់កុមារកម្ពុជា ដោយមន្ទីរពេទ្យនេះបានធ្វើការព្យាបាលជម្ងឺកុមារាកុមារីជាច្រើនលាននាក់ឲ្យរស់រានមានជីវិតរួចផុតពីជម្ងឺទាំងស្រាលនិងធ្ងន់ធ្ងរ។ ជាក់ស្តែងណាស់ថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ Be Mima បានថ្លែងអំណរគុណដល់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដែលជួយសង្គ្រោះជីវិតកូនរបស់ខ្លួន បន្ទាប់ពីអ្នកនាងបាននាំកូនទៅព្យាបាលជាច្រើនកន្លែងតែកូនរបស់ខ្លួនមិនជាសះស្បើយទាល់តែសោះ រហូតបានមកដល់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដែលសេវាល្អ ព្យាបាលមិនអស់លុយ ហើយកូនរបស់ខ្លួនក៏ជាសះស្បើយ។

ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “អរគុណខ្លាំងណាស់មន្ទីរពេទ្យគន្ធបុប្ផា ជួយកុមាររាប់មុីននាក់ ពិតជាពេទ្យទេវតាមែន ដែលបានព្យាបាលកូនខ្ញុំអោយបានធូរស្បេីយ។ ពេលកូនខ្ញុំឈឺ នាងខ្ញុំបានទៅអស់ហេីយ ទាំងពេទ្យគេល្បី ពេទ្យថ្លៃ ពេទ្យBrand ក៏ដោយ អស់លុយប៉ុន្មានក៏មិនស្តាយ ខ្ញុំហ្នឹងហេីយដែលចូលចិត្តនាំកូនចូលពេទ្យលំដាប់ តែពេទ្យលំដាប់ហ្នឹងហេីយ ស្ទេីរតែធ្វេីកូនខ្ញុំឈឺកាន់តែធ្ងន់ទៅ។ ពេទ្យចេះតែថា ឈឺធម្មតាអោយថ្នាំមកផ្ទះ កូនខ្ញុំក៏ក្តៅខ្លួនមួយយប់ទល់ភ្លឺ យំស្ទេីរតែគាំងទៅហេីយ អ្នកផ្ទះភ័យគ្រប់គ្នា ម៉ាក់ខ្ញុំប៉ាខ្ញុំនាំទៅសៀមរាបទាំងយប់។ ខ្ញុំនិងប្តីខ្ញុំមិនសប្បាយចិត្តដែលប៉ាខ្ញុំនាំកូនខ្ញុំទៅពេទ្យរដ្ឋ ព្រោះខ្លាចមិនមានអនាម័យ និងមេីលមិនបានដិតដល់។ តែអ្វីដែលពួកខ្ញុំគិតគឺខុសទាំងអស់ លេីកទីមួយដែលនាងខ្ញុំនាំកូនចូលពេទ្យគន្ធបុប្ផា ពេលចូលទៅដល់ភ្លឺភែ្នកច្បាស់ ថាពេទ្យអនាម័យខ្ពស់ ជាងពេទ្យផ្សេងទៀត សេវាក៏ល្អ ពេទ្យក៏រួសរាយ ហេីយគ្មានអស់លុយមួយរយទេ។ មានពេទ្យនៅចាំមេីលថែគ្រប់ពេល ពិតជាពេទ្យទេវតាមែន អរគុណលោកគ្រូអ្នកគ្រូនៅក្នុងពេទ្យទាំងអស់គ្នា ជាពិសេសអរគុណអ្នកមានគុណលេីកូនប្រុសនាងខ្ញុំមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប”៕