ថ្មីៗនេះ ស័ក្ត​ ​ចា​ដេ​ត​ ​និង​ ​សុខ​ ​ថា​និច​ តារាសម្តែងវ័យក្មេងបានតំណាងកម្ពុជាទៅចូលរួមមហោស្រព Busan International Film Festival 2019 ក្នុងកម្មវិធី 1st Asia Contents Award ឆ្នាំ២០១៩ នៅប៊ូសាន កូរ៉េខាងត្បូង។ ការអញ្ជើញចូលរួមនេះបន្ទាប់ពីរឿងក្រោមមេឃតែមួយ (We Are One The Series) បានក្លាយជាតំណាងអោយរឿងភាគរបស់កម្ពុជា និងជាបេក្ខភាព ចូលរួមប្រកួតយកពានក្នុងកម្មវិធីនេះ។

ដោយ ខ្សែភាពយន្ដភាគបែបយុវវ័យ « We Are one » ត្រូវបានជ្រើសរើសជាខ្សែភាពយន្ដភាគដែលមានគុណភាពក្នុងអប់រំ, បញ្ហាសង្គម និង យុវជន ដោយមានការចូលរួមពីប្រទេសកូរ៉េខាងត្បូង ចិន កូរ៉េ ជប៉ុន និងបណ្តាប្រទេសអាស៊ានទាំងអស់ ដេីម្បីដណ្តេីមពានរង្វាន់ ទោះបីកម្ពុជាពុំបានឈ្នះប៉ុន្តែនេះជាកិត្តិយសដ៏ធំមួយដែលភាពយន្តកម្ពុជាបានឈរឈ្មោះដណ្តើមពានរង្វាន់អន្តរជាតិ៕