កម្មវិធីសម្ពោធរឿង “Gemini Man” ដែលប្រព្រឹត្តធ្វើឡើងនៅ Major Cineplex by Smart អ៊ីអនភ្នំពេញ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជន ដោយកម្មវិធីនេះបានប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែតុលា​ ឆ្នាំ២០១៩។ កម្មវិធី Gemini Man Cambodia Gala Premiere នេះមានការចាក់តន្ត្រីEDM ការបង្ហាញក្បាច់ និងវេទិកា Movie Talkផងដែរ។

យ៉ាងណាមិញខ្សែភាពយន្ត “Gemini Man” នេះបានធ្វើឲ្យមហាជនដែលបានទស្សនារួចកោតសរសើរយ៉ាងខ្លាំង​ដោយភាពយន្តប្រភេទ Action និង​វិទ្យាសាស្រ្ត នេះពិតជាល្អមើលជក់ចិត្ត។ ដោយខ្សែភាពយន្តបាននិយាយអំពីតួអង្គ លោក Henry Brogan សម្តែងដោយ Will Smith ជាខ្មាន់កាំភ្លើងដ៏ជំនាញមួយរូប ត្រូវបានរដ្ឋាភិបាលបញ្ជូនដើម្បីបំពេញបេសកកម្មធ្វើឃាតភេរវករអនាមិកម្នាក់នៅលើរថភ្លើង។ បន្ទាប់ពីបញ្ចប់បេសសកម្ម Henry ហាក់ដូចជាឆ្អែតឆ្អន់នឹងការសម្លាប់មនុស្សអាក្រក់ និងបានរីចូលនិវត្តន៍ពីអាជីពជាខ្មាន់កាំភ្លើង។

ប៉ុន្តែក្រោយបានជួបមិត្តសម្លាញ់ Jack នៅលើទូករួចមកត្រូវបានបង្ហាញថាបុរសដែលលោកបានសម្លាប់គឺគ្មានកំហុសទេ។ ដោយHenryដឹងពីការបោកបញ្ឆោត របស់អតីតភ្នាក់ងាររបស់គាត់ឈ្មោះClay Varris ព្រមទាំងបានបង្កើតភ្នាក់ងារមួយទៀតឈ្មោះថា “GEMINI” និងបានឲ្យក្រុមឃាតកតាមសម្លាប់ henry ថែមទៀតផង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ Clay Varris បានបង្កើតមនុស្សក្លូនដែលមានមុខមាត់ដូចនឹងHenry ថាតើបញ្ហាទាំងនេះអាចដោះស្រាយតាមវិធីណាកុំភ្លេចណាមកទស្សនាខ្សែភាពយន្តGemini Man ជា​ភាពយន្ត​ប្រភេទ Action និង​វិទ្យាសាស្រ្ត ដែលចាប់បញ្ចាំងពីថ្ងៃទី១០តុលា​នេះតទៅ ​ជាប្រភេទ 3D,4DX និង IMAX គ្រប់សាខារបស់ Major Cineplex ៕