តារាចម្រៀងដែលរូបសម្រស់ស្រស់សោភា អ្នកនាង សុខ ស្រីនាង កំពុងតែមានយ៉ីអ៊ុនឡើងស្រឺតៗ ដោយអ្នកនាងតែមានវត្តមានគ្រប់កម្មវិធីប្រគំតន្រ្តីជាច្រើនហូរហែរ ព្រមទាំងបានតំណែងជាតួឯកក្នុង រឿងភាគ “រាជនីភូមិគ្រឹះ” របស់ទូរទស្សន៍ហង្សមាស ទៀតផង។ ចុងក្រោយនេះ អ្នកនាង សុខ ស្រីនាង ក៏បានក្តោបតំណែងធំជាគណៈកម្មការក្នុង កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកថ្មីមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាស គឺកម្មវិធី Cambodian Idol Junior។ យ៉ាងណាមិញថ្មីៗនេះអ្នកនាង​ សុខ ស្រីនាង ក៏ត្រូវបានអ្នកគាំទ្រ surprise រៀបចំនំបែបខ្មែរដើម្បីអបអរក្នុងថ្ងៃខួបកំណើតរបស់អ្នកនាង ពោរពេញដោយបរិយាកាសរីករាយ។

ដោយមានអ្នកគាំទ្ររបស់ សុខ ស្រីនាង​ឈ្មោះ Nita SK បានរៀបរាប់យ៉ាងដូច្នេះថា៖ “10/10/2019 ឆ្នាំនេះ surprise បានសំរេច ពេលគាត់មកដល់ដំបូង គាត់សួរថាមិចអត់មាននំអញ្ចឹង ឆ្នាំនេះសូមប្លែកបន្តិចនំខ្មែរម្តង ព្រោះអ្នកធ្វើនំចាញ់bb ។ រីករាយថ្ងៃខួបកំណើតបងស្រី និង ខួបអនុស្សាវរីយ៏ 4ឆ្នាំរបស់ SSN Family។ ខ្ញុំសូមជូនពរអោយបងស្រី សុខភាពល្អ ជួបតែសំណាងល្អ ជួបតែមនុស្សល្អៗនិង សំរេចរាល់បំណងប្រាថ្នារបស់បងស្រី ។ អរគុណបងស្រីដែលផ្តល់ភាពកក់ក្តៅ និងពេលវេលា កន្លងមក ។ ក្តីស្រលាញ់របស់ប្អូនៗ មិនប្រួលប្រែទោះក្នុងកាលៈទេសៈណាក៏ដោយ​ ពួកយើងគោរពស្រលាញ់ នឹង នៅក្បែរបងស្រីជានិច្ច”។ ក្នុងនោះ សុខ ស្រីនាង ក៏បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ “អររររររគុណដល់ប្អូនៗទាំងអស់គ្នា​ សម្រាប់ទឹកចិត្ត​ ក្តីស្រលាញ់​ ការជឿជាក់​ ការគាំទ្រ​ ហ្នឹងផ្តល់ជាកម្លាំងចិត្ត​ ហើយនៅក្បែរជារៀងរហូតមក​រយៈពេល4ឆ្នាំលឿនមែនទែន​ ចង់ប្រាប់អ្នកទាំងអស់គ្នា​ថា​ Love all of you in heart SSNFamily សំខាន់ឆ្នាំនេះ​ surprise នំប្លែកតែម្តង​”៕