មុននេះបន្តិចស្ថាប័ន Miss Global Cambodia បានប្រកាសជាផ្លូវការនូវបវកញ្ញាកម្ពុជាដែលនឹងតំណាងប្រទេសចេញទៅប្រកួត Miss GLobal 2019 នៅប្រទេសម៉ិចស៊ីកូ ខែមករា ឆ្នាំ២០២០។ អ្នកនឹងទទួលតំណែងនេះមានឈ្មោះ Jannie Lam មានកំពស់ 165cm កើតនៅ Oakland រដ្ឋ California នាងមកពីគ្រួសារតូចមួយនិងជាកូនច្បងក្នុងគ្រួសារ ក្រុមគ្រួសារនាងបានធ្វើអន្តោប្រវេសន៍ មកសហរដ្ឋអាមេរិក ដោយចាកចេញពីកម្ពុជាក្នុងអំឡុងពេលមានអំពើប្រល័យពូជសាសន៍ ហើយគ្រួសាររបស់Jannie Lamបានរស់នៅទីនេះតាំងពីពេលនោះមក។

Miss Global Cambodia 2019 កញ្ញា Jannie Lam បាន បញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែក Theatre Arts ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា។ បច្ចុប្បន្ន Jannie មានទីលំនៅនៅ Las Vegas រដ្ឋ Nevada ជាកន្លែងដែលនាងធ្វើការផ្នែកលក់និងទីផ្សារសម្រាប់ MGM Resorts International ហើយនាងក៏មានក្តីស្រមៃចង់ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុននៅថ្ងៃណាមួយ។ Miss Global Cambodia 2019 កញ្ញា Jannie Lam នឹងមកកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខនេះដើម្បីធ្វើការងារសប្បុរសធម៌នៅតាមបណ្តាខេត្តក្រុងនានានៅកម្ពុជា។ សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៨ Jannie Lam ធ្លាប់បានចូលរួមការប្រកួត MasterChef រដូវកាលទី០៩ ដោយនាងបានចម្អិនម្ហូបខ្មែរ និងជាប់ក្នុងជម្រើស top 43។ ក្រោយមកនាងក៏បានចូលរួមប្រកួត Miss Asian North America ដោយជាប់ជាជ័យលាភីរង 3rd runner up និងក្លាយជា Ms. Asian Las Vegas ព្រមទាំង ទទួលរង្វាន់កិត្តិយស Miss People’s Choice ផងដែរ៕ ប្រភព៖ Miss Global Cambodia