ញាក់សាច់តែម្តង ពេលដឹងពីតម្លៃជួសជុលរថយន្ត Range Rover របស់ស្រីស្អាត Mo Lika ដែលត្រូវក្មេងប្រុសបើករ៉ឺម៉កបុកខ្ទេចអស់
សង្គម October 10, 2019 SAM

កាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ រវាងម៉ូតូរ៉ឺម៉ក់បុកបានជាមួយនឹងរថយន្តស៊េរីទំនើប Range Rover បណ្តាលឲ្យប៉ះជាប់នឹងរថយន្តធ្វើឲ្យរថយន្តដាច់រហែកសាច់ទ្វាររងការខូចខាតយ៉ាងខ្លាំង។ ករណីគ្រោះថ្នាក់នោះផងដែរ ម្ចាស់រថយន្ត Range Rover ស៊េរីទំនើបនោះត្រូវបានគេស្គាល់ថា ជាអ្នកលក់អនឡាញដ៏ល្បីនៅក្នុងបណ្តាញសង្គម Mo Lika។

ចំពោះករណីនោះម្ចាស់រថយន្តមិនបានទាមទារសំណងពីក្មេងប្រុសបង្កហេតុឡើយ។ ជុំវិញករណីនេះផងដែរ ស្រីស្អាត Mo Lika បានបញ្ជាក់នៅក្នុងបណ្តាញសង្គមថា ដឹងតំលៃជួសជុលរថយន្ត ដោយត្រូវដាក់គ្រឿងហ្ស៊ីនចូលវិញទាំងអស់ ដោយត្រូវចំណាយរហូតដល់ទៅ ៧០០០ដុល្លារ ហើយកញ្ញាក៏បញ្ជាក់ផងដែរថា ទោះបីរថយន្តនោះជួលជុលហើយក៏ដោយ ក៏កញ្ញាមិនជិះទៀតដែរ៕