ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវបន្ទប់ជួលមួយកន្លែង ដែលម្ចាស់បន្ទប់ចូលទៅឃើញពោរពេញ​ដោយ​គំនរ​សំរាម​ដោយ​អ្នក​ជួលផ្ទះជាស្ត្រីរូបស្រស់សោភាពមួយរូប។ ដោយគណនីហ្វេសប៊ុកឈ្មោះ Samphors Chhorn បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ទ្រាំលែងបានហេីយវេីយកុហករហូត ឆាប់មកបង់លុយហេីយរេីអីវ៉ាន់ចេញថ្ងៃនេះភ្លាម ស្អុយខ្លាំងណាស់នាងអេីយកោតចេះដេកកេីតដែរ ម៉ោង១២ ម៉ោង១ បានចូលហេីយចេញពីព្រលឹមម៉េចចង់គេចមែន។ ខ្ញុំទុកឱកាសអោយយូរហេីយព្រោះអាណិតតែនេះវាជិត២ខែហេីយ ឆ្ងាញ់ត្រង់គាត់សំដីឡូយដាក់យេីងទៀតណាសំដីលេីសជំទាវទៀត(បេីអ្នកណាស្គាល់គាត់ប្រាប់អោយមកផងព្រោះគាត់ប្លុកFbខ្ញុំហេីយខលអត់លេីកទៀត)”។

ក្រោយពីបង្ហោះរូបភាពនេះរួចមកមានមហាជននៅលើបណ្តាញសង្គមជាច្រើនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថាបន្ទប់ស្នាក់នៅជារៀងរាល់ថ្ងៃតែបែរអ្នកជួលមិនព្រមសំអាតសុខចិត្តរស់នៅជាមួយនឹងគំនរសម្រាម។ យ៉ាងណាមិញក៏មានការលើកឡើងថាកុំទាន់ជឿនូវការបង្ហោះ និងជឿសំដីតែម្ខាង ព្រមទាំងថារង់ចាំអ្នកជួលបន្ទប់ធ្វើការបកស្រាយចាំធ្វើការរិះគន់តាមក្រោយ៕ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីមួយនេះ?