ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណី ដែលអ្នកលេងហ្វេសប៊ុកមួយរូបបានប្រទះឃើញនូវការចែកចាយលក់ដូរគ្រឿងញៀនយ៉ាងអនាធិបតេយ្យនៅតំបន់បឹងកក់។ ដោយមហាជនជាច្រើនបានលើកឡើងថាករណីលក់ដូរគ្រឿងញៀនយ៉ាងអនាធិបតេយ្យនៅតំបន់នេះបានកើតឡើងយូរណាស់មកហើយ ចំណែកការបង្ក្រាបក៏បង្ក្រាបជាច្រើនដងណាស់ដែរ ប៉ុន្តែការចែកចាយនៅតែបន្តកើតមាន។

ដោយអ្នកលេងបណ្តាញសង្គមឈ្មោះ Phan Dina បានសរសេររៀបរាប់ថា៖ “បានជួបផ្ទាល់ឡេីង​ព្រឺសាច់ ថ្ងៃនេះខ្ញុំបានយកតុក្កតាឲ្យ​គេនៅបឹងកក់ជាប់រ៉ារថភ្លេីង ក្បែរ​ក្រសួងការពារជាតិ គ្រាន់តែជិះម៉ូតូ​កាត់ភ្លាម ស្រាប់តែទាំងកូនក្មេង ទាំងស្ទាវ រត់សំដៅមករកខ្ញុំដូចគោហ្វូង ហេីយ​ក៏សួរខ្ញុំថា បងយកប៉ុន្មានបង? លក្ខណៈ​ដណ្ដើមម៉ូយ​គ្នា លឺហេីយក៏ឆ្ងល់ថា ពួកគេនិយាយពីអី? ដល់ពេលមេីល​ទៅដៃពួកគេ សុទ្ធតែកាន់គ្រឿងញៀនម្សៅ និងបំពង់សម្រាប់ចូកលក់ឲ្យ​គេ បន្ទាប់មកក៏មានម៉ូយ​ចូលមកទិញ ខ្ញុំបានសម្លឹងទៅមេីលអ្នករស់នៅម្ដុំនោះ ពួកគាត់បែរជាមានឥរិយាបទធម្មតា។ សូមគ្រប់គ្នាសាកគិតដល់ ទិដ្ឋភាពដែលខ្ញុំបានជួបនេះទៅមេីល បេីជា​បងប្អូនវិញបានជួបរឿងទាំងនេះ តេី​មានអារម្មណ៍បែបណា? ខ្ញុំលួចថតបានរូប១សន្លឹកឡេីង​ញ័រដៃ តែមិនបានរូបដែលពួកគេរត់មករកខ្ញុំទេ ព្រោះមិនបានដឹងមុន។

វិភាគឲ្យ​ដល់ទៅ ពិតជាតិអាណិតជាតិខ្មែរណាស់ មិនគួរណាដល់ម្ល៉ឹងសោះ គ្មានអ្នកអេីពេី​សោះ ពួកគេធ្វើហីហី ម្យ៉ាងទៀត នៅជិតក្រសួងការពារជាតិ និងទីស្ដីការគណរដ្ឋ​មន្ត្រីទៀត មន្ត្រីយកប្រាក់ខែរាស្ត្រហេីយ ថែមយកពីឈ្មួញទៀត កាន់តែគិត កាន់តែហួសចិត្ត លឺតែចាប់បានព្រោងព្រាត បែរជាមានតំបន់ចែកចាយសេរីទៅវិញ។ ពេលនឹកដល់សម្ដីដែលពួកគេបានសួរមកខ្ញុំ “បងយក​ប៉ុន្មានបង?” បញ្ជាក់ថា ពួកគេគ្មានខ្លាចអ្វីទាំងអស់ ហេីយ​ក៏បញ្ជាក់ថា កន្លែងនេះ ជាតំបន់ដែលពួកគេ ទិញ-លក់ ដោយសេរីយូរហេីយ។ បេី​បែបនេះតទៅមុខទៀត តេី​ប្រទេសខ្ញុំនឹងទៅជាយ៉ាងណា? គឺសំដៅដល់ប្រព័ន្ធដឹកនាំប្រទេសទាំងមូល នាយករដ្ឋមន្ត្រី គួរកុំកន្តេីយ​អី? ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ មានឈាមជ័រជាខ្មែរ ខ្ញុំពិតជាឈឺចាប់ណាស់”៕