មហាជននៅលើបណ្តាញសង្គមច្បាស់ជាស្គាល់បងប្រុសមួយរូបឈ្មោះ យូរ៉ាយ (Uriah Lyford) ជាជនជាតិអាមេរិក លោកត្រូវបានគេស្គាល់ថាជាគ្រូបង្រៀនស្ម័គ្រចិត្ត កំពុងបំពេញភារកិច្ចផ្នែកអប់រំក្នុងសហគមន៍មួយនៅកម្ពុជា នាក្រុងប៉ោយប៉ែត អស់រយៈពេលជាង១០ឆ្នាំមកហើយ។ ថ្មីៗនេះលោក យូរ៉ាយ ក៏បានបញ្ចេញមតិមិនពេញចិត្តទាក់ទងនឹងបទចម្រៀងរបស់ស្ទូឌីយ៉ូ CG Movement ដែលបានបញ្ចេញបទមានអត្ថន័យមិនសមរម្យ ហើយត្រូវបានចែកចាយពេញបណ្តាញសង្គម ទាំងក្មេង និងចាស់បានស្តាប់ស្ទើរតែទូទាំងប្រទេស។

ដោយលោកបានសរសេររៀបរាប់ថា៖ “ល្អណាស់! គួរសប្បាយចិត្ត! មានគ្រូល្អៗបង្រៀនយុវជនយើង បង្រៀនពីរបៀបចូលគុក បង្រៀនពីរបៀបអត់ស្ដាប់ឪពុកម្ដាយ បង្រៀនពីរបៀបអត់ឲ្យតម្លៃលើនារី បើនិយាយចំគឺសុទ្ធតែមេរៀនល្អៗ”។ ក៏សូមបញ្ជាក់ថាកាលពីដើមឆ្នាំ២០១៩ លោក ថេណា តារាចម្រៀង Original Song ល្បីឈ្មោះមួយរូបបានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន រៀបរាប់រឿងស្នេហាយុវវ័យ 18+ រួចមកស្រាប់តែផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះរូបលោក ពីសំណាក់មហាជន និងសិល្បៈករ សិល្បៈការនី ជាច្រើនរហូតមានការខ្វែងគំនិតគ្នា កើតជារឿងផ្លែផ្កាទៅវិញទៅមក។ ក្រោយពេលរឿងនេះកាន់តែកក្រើកពេញ Facebook រួចមក លោក ថេណា ក៏សម្រេចចិត្តលុបចម្រៀងរបស់ខ្លួនចោល ហើយធ្វើការសុំទោសទៅកាន់អ្នកគាំទ្ររូបលោកទាំងអស់៕ តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងរ៉ាវមួយនេះ? ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖